គ្រួសារកក់ក្ដៅ! ឱក សុគន្ធកញ្ញា ពកូនប្រុសឈរមើលស្វាមីធ្វើម្ហូបយ៉ាងមានក្ដីសុខ

បើនិយាយចំពោះគ្រួសារកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តែងទទួលបានការកោតសរសើរ និង ចិត្តច្រណែនជាខ្លាំងពីបណ្ដាទស្សនិកជនអ្នកគាំទ្រ ព្រោះថាជារឿយៗគ្រួសារតារាស្រីរូបនេះតែងបង្ហាញសកម្មភាពផ្អែមល្ហែម ក្ដីស្រឡាញ់ក្នុងជីវិតប្ដីប្រពន្ធ និង ភាពកក់ក្ដៅស្ដែងពីក្ដីសុខក្នុងរង្វង់គ្រួសារយ៉ាងពេញទំហឹង។

ចំពោះគ្រួសារដ៏កក់ក្ដៅមួយនេះកន្លងមកអ្នកនាង ឱក សុគន្ធកញ្ញា ក៏តែងបានបង្ហាញ និង លើកសរសើរអួតពីស្វាមីពេញៗមាត់ពីទង្វើដែលស្វាមីរបស់អ្នកនាងបានធ្វើចំពោះគ្រួសារថា ស្វាមីរបស់អ្នកនាងពិតជាស្វាមីដែលមិនត្រឹមតែពូកែកាន់កាប់ការងាររកស៊ីខាងក្រៅនោះទេ ថែមទាំងចេះមើលថែគ្រួសារបានយ៉ាងល្អពេលនៅផ្ទះជួយការងារប្រពន្ធ មើលថែកូន និង អាចចេះធ្វើម្ហូបពូកែជាងអ្នកនាងទៅទៀតផង។

ជាក់ស្ដែង ថ្មីៗនេះ ជីវិតគ្រួសារដ៏កក់ក្ដៅរបស់កំពូលតារាចម្រៀងស្រីរូបនេះកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ក្រោយឃើញវីដេអូខ្លីនៃសកម្មភាពរបស់អ្នកនាងឈរពកូនប្រុសមើលស្វាមីធ្វើម្ហូបពេញដោយស្នាមញញឹម ដែលមហាជនឃើញហើយរំភើបជំនួស និង ស្ងប់ស្ងែងចំពោះក្ដីសុខរបស់ប្ដីប្រពន្ធកំពូលតារាចម្រៀងរូបនេះជាខ្លាំង។

វីដេអូខ្លីនេះ កំពុងផ្ទុះការចែករំលែកពីអ្នកគាំទ្រពេញបណ្ដាញសង្គមភ្ជាប់ជាមួយពាក្យពេចន៍សរសើរស្ទើរតែគ្រប់មាត់ជាមួយនឹងក្ដីសុខរបស់ជីវិតគ្រួសារកំពូលតារាចម្រៀងរូបនេះ និង ស្វាមី។

Related posts