Bella ចិត្តបុណ្យណាស់ ចំណាយលុយផ្ទាល់ខ្លួន សាសង់កន្លែងលេងកីឡាឱ្យក្មេងៗនៅសាលា

នៅក្នុងសិល្បៈថៃនរណាៗក៏ដឹងថាតារាស្រី Bella Ranee គឺតារាសម្ដែងដែលមានសមត្ថភាព និង រូបសម្រស់ស្រស់សោភា។ ចាប់តាំងតែផ្ទុះល្បីក្នុងរឿង « បុព្វសន្និវាស » មក តារាស្រី Bella បានហក់ឡើងជាតារាស្រីជួរមុខម្នាក់ក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ និង ក្ដាប់បានការងារធំៗជាបន្តបន្ទាប់។

តារាសម្ដែងស្រី Bella Ranee គឺជាតារាថៃម្នាក់មានអត្តចរិតរួសរាយ ពោរពេញដោយទេពកោលស្យ និង សមត្ថភាពល្អ ដោយមិនប្លែកចិត្តនោះទេ ដែលមហាជនអ្នកគាំទ្រជាច្រើនតែងតែស្រឡាញ់ពេញចិត្តដល់នាងនោះ។ ជាមួយនឹងសមត្ថភាព និង អត្តចរិតល្អនេះហើយបានជានាំឱ្យតារាស្រីរូបនេះមានអ្នកគាំទ្រច្រើនទាំងក្នុង និង ក្រៅប្រទេស។

ក្រៅពីមានភាពល្បីល្បាញ សមត្ថភាពខ្លាំងលើវិស័យសិល្បៈហើយ Bella ក៏ជាតារាស្រីចិត្តបុណ្យម្នាក់ផងដែរ។ ជាក់ស្តែង ថ្មីៗនេះ តារាស្រីស្រស់ Bella បានចំណាយលុយ ១ សែនបាត ដែលស្មើប្រមាណជិត ៣ ពាន់ដុល្លារជួយទៅកាន់សាលារៀនមួយកន្លែងដើម្បីសាងសង់ទីលានកីឡាសម្រាប់កូនសិស្ស។

ជាការពិត ដោយមើលឃើញពីភាពខ្វះខាតមិនបង្អង់យូរ ស្រីស្រស់ Bella ដែលជាតារាស្រីមានទាំងសម្រស់ ចំណេះដឹង និង ទឹកចិត្តនោះ បានយកលុយផ្ទាល់ខ្លួនដើម្បីជួយដល់សាលាភ្លាមៗ ដែលទង្វើនេះបានធ្វើឱ្យមហាជនអ្នកគាំទ្ររបស់នាងក្នុង និង ក្រៅប្រទេសស្ងើចសរសើរពីទឹកចិត្តបុណ្យរបស់នាងជាខ្លាំង៕

Related posts

Leave a Comment