Jungkook ធ្លាប់ទម្លាយច្បាស់ៗថា ១០ ឆ្នាំទៀត ចង់ធ្វើការងារសាមញ្ញៗទាំងនេះ

សព្វថ្ងៃនេះ កំលោះសង្ហា JungKook សមាជិកក្រុមបុរស BTS កំពុងទទួលបានប្រជាប្រិយភាពគាំទ្រពីសំណាក់មហាជនយ៉ាងភ្លូកទឹកភ្លូកដី តាមរយៈសម្រស់ដ៏សែនស្រស់សង្ហាក៏ដូចគ្នា និងសមត្ថភាពខាងសិល្បៈសឹងគ្រប់ទម្រង់។

យ៉ាងណាមិញ ក្រោយពីបានប្រឡូកសិល្បៈជាង ៨ ឆ្នាំមកនេះ ក្រៅពីការស្រឡាញ់គាំទ្រហើយនោះ តារាប្រុសរូបនេះ ទាក់ទាញប្រជាប្រិយភាពខ្លាំង និង សល់លុយមិនចេះតិចជាងលានដុល្លារនោះទេនៅក្នុងដៃ ដែលធ្វើឱ្យគេអាចហ៊ឺហារសប្បាយចាយជាមួយនឹងជីវិតបានយ៉ាងមានន័យ ក្នុងវ័យត្រឹមតែ ២៥ ឆ្នាំប៉ុណ្ណោះ។

ចំណែកសមីខ្លួនវិញ បើទោះជាអាជីពសិល្បៈនេះ បានទាញកេរ្តិ៍ឈ្មោះ និងលុយកាក់ឱ្យលោកបានច្រើនខ្លាំងយ៉ាងណាក្តី នៅថ្ងៃខាងមុខរូបគេបែរជាមិនចង់ប្រាថ្នាវាទៀតឡើយ​ ដោយសុំត្រឹមការងារសាមញ្ញទាំងនេះទៅវិញ។

តារាប្រុស JungKook ធ្លាប់បានទម្លាយឱ្យដឹងថា នៅថ្ងៃខាងមុខលោកចង់ក្លាយជាជាងសាក់រូបម្នាក់ ព្រោះមួយរយៈនេះ លោកពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសិល្បៈសាក់រូប ហើយក៏ចង់សិក្សាដឹងពីវាឱ្យបានច្រើនផងដែរ។ ជាក់ស្តែង នៅលើដងខ្លួនលោកពេលនេះ គឺពោរពេញទៅដោយរូបសាក់ចម្លែកៗជាច្រើន។ លើសពីនេះទៅទៀត លោកថែមទាំងចង់ក្លាយជាម្ចាស់ហាងលក់សាច់ទាថែមទៀតផង ព្រោះតែលោកពិតជាចូលចិត្តញ៉ាំវាខ្លាំងណាស់។

ដោយឡែក ចំពោះការងារសិល្បៈ ក៏មិនបានដកខ្លួនទាំងស្រុងនោះដែរ លោកបានបង្ហើបថា លោកចង់ក្លាយជាអ្នកនិពន្ធ និងអ្នកភ្លេងដ៏ជំនាញម្នាក់ផងដែរ។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជានឹកសរសើរតារាប្រុសរូបនេះខ្លាំងណាស់ ដែលនៅនឹកគិតដល់ការចង់បានជីវិតសាមញ្ញ ទាំងដែលខ្លួនកំពុងស្ថិតនៅចំណុចខ្ពស់បែបនេះ ហើយគេក៏បានជូនពរឱ្យលោកសមនឹងបំណងថែមទៀតផង៕

Related posts