ទោះ MGC ប្ដូរអ្នកគ្រប់គ្រងថ្មី តែ លីវ ជីលី អរគុណលោក អ៊ិន សុភិន ខំប្រឹងប្រែង ៣ ឆ្នាំ បវរកញ្ញាបានចូល Top ទាំងបី

ថ្មីៗនេះ ប្រិយមិត្តអ្នកគាំទ្រវិស័យបវរកញ្ញាប្រាកដជាបានជ្រាបហើយថា ចាប់ពីឆ្នាំ ២០២៣ តទៅ អ្នកនាង អ៊ឹម សុគន្ធា ត្រូវបានប្រកាសជាផ្លូវការ ក្លាយជានាយកគ្រប់គ្រងថ្មីលើកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand Cambodia ជំនួសលោក អ៊ិន សុភិន។

ជាការពិត មុនពេលកម្មវិធីប្រកួតសម្រស់ដ៏ធំខាងលើផ្លាស់ប្ដូរអ្នកគ្រប់គ្រងថ្មី លោក អ៊ិន សុភិន បានធ្វើជាស្ថាបនិកក្នុងកម្មវិធីមួយនេះអស់រយៈពេល ៣ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២២ ដោយនៅឆ្នាំ ២០១៩ កញ្ញា លីវ ជីលី គឺជាម្ចាស់មកុដ, ឆ្នាំ ២០២០ មានកញ្ញា ប៉ូគឹមថេង សុទ្ធធីតា និង ឆ្នាំ ២០២១ បវរកញ្ញាជ័យលាភីគ្រងមកុដបានទៅលើ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។

ដ្បិតថាពេលនេះ លោក អ៊ិន សុភិន លែងជាស្ថាបនិករបស់កម្មវិធី Miss Grand Cambodia តទៅទៀតក្ដី ប៉ុន្ដែងាកមកកញ្ញា លីវ ជីលី វិញ បានរំលេចពាក្យអរគុណជាខ្លាំងដល់លោក អ៊ិន សុភិន ដែលខំប្រឹងប្រែងរៀបចំកម្មវិធីមួយរយៈចំនួន ៣ ឆ្នាំរហូតធ្វើឱ្យបវរកញ្ញាទាំង ៣ រូបដែលចេញទៅចូលរួមប្រកួតលើឆាកអន្តរជាតិ សុទ្ធតែទទួលបាន Top ទាំង ៣ រូប។

លីវ ជីលី លើកឡើងថា ៖ «នាងខ្ញុំសូមគោរពអរគុណទៅកាន់លោកពូ In Sophin ដែលបានបង្កើតកម្មវិធី Miss grand Cambodia ចំនួន ៣ ឆ្នាំបន្តបន្ទាប់ រងព្យុះភ្លៀងជាច្រើន តែក៏សំណាងល្អ ៣ ឆ្នាំយើងទទួលបានTop ទាំង៣ បើគ្មានកម្មវិធីលោកពូ ក៏ក្មួយមិនមានដល់ចំណុចនេះដែរ អរគុណលោកពូដែលធ្វើឱ្យបងប្អូនយើងមួយចំនួនស្គាល់វិស័យបរវកញ្ញាកាន់តែច្បាស់ លោកពូហត់ពេកហើយសម្រាកខ្លះចុះ»៕

Related posts

Leave a Comment