ថ្ងៃឆ្លង​ឆ្នាំ អ្នកស្រី ទ្រី ដាណា នាំ​កូន​ដើរ​លេង​ក្រៅ​ប្រទេស, ឃើញដាណាភីន ស្លៀក​ពាក់​បែប​មនុស្ស​ប្រុស, អ្នក​គាំទ្រ លើក​ឡើង​ថា…

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២០ អ្នកស្រី ទ្រី ដា​ណា បាន​​​ឡាយ​វីដេអូ បង្ហាញមុខ​កូនស្រី​របស់​ខ្លួន​លើក​ដំបូង ជាមួយ​នឹង​ការ​ផ្ដល់​​​កាដូ ជា​រថយន្ត lamborghini​ដ៏​ស្រស់​ស្អាត​ បង្ក​ឲ្យ​មានការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

ក្រោយពី​អ្នកស្រី ទ្រី ដា​ណា បង្ហាញមុខ ដា​ណា​ភី​ន រួចមក គេ​សង្កេត​ឃើញ​ថា កូនច្បង​របស់​អ្នកស្រី​រូប​នេះ ចាប់ផ្ដើម​មាន​អ្នក​ស្គាល់​ច្រើន សូម្បីតែ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​​​បង្កើត​​​ហើយ​ទុកចោល​មិនសូវមានសកម្មភាព​ ក៏​មាន​ចំនួន​អ្នក​ចូល​ទៅ​ឡាយ​សឹង​មិន​គួរ​ឲ្យ​ជឿ​ផង​ដែរ​។ ទន្ទឹមនឹងនេះ ក៏មាន​ប្រុសៗ​ជាច្រើន​លង់​នឹង​សម្រស់​នាង​មិន​ស្ទើរ​នោះដែរ។

ដាណាភីន មិនត្រឹមតែមានរូបសម្រស់ធ្វើឲ្យប្រុសៗលង់ស្នេហ៍នោះទេ តែរូបនាង ថែមទាំងរៀនពូកែថែមទៀតផង ហើយការ​ចាយ​លុយ​ក៏​ចេះ​សន្សំសំចៃ​ថែមទៀតផង។ ទោះយ៉ាងណា គេសង្កេតឃើញថា កូនស្រីច្បងអ្នកស្រី ទ្រី ដាណា រូបនេះ ចូលចិត្តស្លៀកពាក់​ដូចជាមនុស្សប្រុសខ្លាំងណាស់។

ជាក់ស្ដែងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ គេឃើញអ្នកស្រី ទ្រី ដាណា នាំកូនៗរបស់ខ្លួនទាំង៣នាក់ដើរកម្សាន្តនៅប្រទេស​ម៉ាឡេស៊ី ហើយបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយនឹងការប្រាប់យ៉ាងខ្លីថា «ក្តីសុខរបស់កូនៗ»។ តាមរយៈរូបថតនេះ គេឃើញដាណាភីន ស្លៀកពាក់យ៉ាង​សាមញ្ញ​បែប​មនុស្ស​ប្រុស។

ដោយឃើញបែបនេះ អ្នកគាំទ្រមួយចំនួន បានធ្វើការសំណូមពរ និងលើកឡើង តាមរយៈខំមិនថា «ចែខ្ញុំចង់អោយកូនស្រីបង គាត់តែងខ្លួនជាស្រីវិញបានអត់ កម្ពស់គាត់ក៏បាន ខ្ញុំគិតថាគាត់ស្អាត, ចង់ឃើញដាណាភីនស្លៀកពាក់អាវបែបស្រីម្តង, មើលមួយភ្លែតកូនបងស្រី ស្មានតែប្រុស, កូនខ្ពស់ជាងម៉ាក់ហើយតែម៉ាក់នៅតែងក្មេង»៕


Related posts