នាំកូនៗដើរលេងក្រៅប្រទេស ដឹងអី មកជួបរឿងមួយនេះ, អ្នកស្រី ទ្រី ដាណា ពោលពាក្យទាំងទឹកភ្នែកថា…

អ្នកស្រីទ្រី ដាណា ត្រូវបានគេស្គាល់ច្រើនតាមរយៈសកម្មភាពមនុស្សធម៌ស្ទើរជារៀងរាល់ថ្ងៃ ជាមួយនឹងការកាប់កប់លើមុខជំនួញ មានលុយ មានឡាន មានវិឡារ ជាដើមនោះ។ ទោះយ៉ាងណា អ្នកស្រី មិនសូវមានពេលទំនេរជួបជុំកូនៗដើរលេងកម្សាន្តនោះឡើយ។

ដោយឡែកក្នុងឱកាសឆ្នាំសកលនេះ អ្នកស្រី បានចំណាយពេលវេលានាំកូនៗជាទីស្រឡាញ់របស់ខ្លួនដើរលេងកម្សាន្តទៅប្រទេសម៉ាឡេស៊ី។ បែរជាមកជួបរឿងមួយនេះ ធ្វើឲ្យអ្នកស្រីបានត្រឹមបង្ហោះសារសុំទោសកូន អមដោយស្ទីកឃ័រទឹកភ្នែកប៉ុណ្ណោះ។

បង្ហោះភ្ជាប់ជាមួយរូបថតកូនៗ១សន្លឹកកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ អ្នកស្រី ទ្រី ដាណា បាន​រៀបរាប់​ថា «អោយ​ម៉ាក់​សុំទោស​កូនៗ​ម៉ាក់​ខំ​ជឿ​លើ​ក្រុមហ៊ុន​ទេសចរណ៍​ថា នាំ​កូនមក​ខោនដោន​អោយ​សប្បាយៗ ដឹង​អី​ក្រុមហ៊ុន​នេះ យកមកទុកដោយអត់មានកម្មវិធីអ្វីទាំងអស់​ ម៉ាក់និងប៉េះពូវពេលវេលាអោយកូនៗវិញ​ អាណិតណាស់
ខ្ញុំនិងបង្ហាញឈ្មោះក្រុមហ៊ុនទេសចរណ៍នេះក្នុងពេលឆាប់ៗនេះ តែលូវសុំពេលលួងកូនៗសិន​អាណិតឡើងស្រក់ទឹកភ្នែក​»។

ក្រោយមកនៅរាត្រីឆ្លងចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ អ្នកស្រី ទ្រី ដាណា បានបង្ហោះសារទៀតថា «ខ្ញុំទុកពេលអោយ24ម៉ោង បើគ្មាន​ដំណោះស្រាយណាសំស្របអោយខ្ញុំទទួល​យកបានទេខ្ញុំនិងផុសក្រុមហ៊ុនទេសចរណ៍ដែលបានធ្វើអោយខកនិងរំលោភលើសេចក្តីទុកចិត្តរបស់ខ្ញុំហើយនិងនៅតែត្រូវដោះស្រាយ​ដដែល លុះត្រា​តែមានដំណោះស្រាយដែលខ្ញុំអាចទទួលយកបាន»។

នៅពេលឃើញបែបនេះ អ្នកគាំទ្រក៏បានសួរនាំពីការចំណាយ ថៅកែងហាងពេជ្រចិត្តធម៌រូបនេះ ក៏ឆ្លើយតបថា «តិចទេ តែជាង១ម៉ឺនទេ តែខឹងចិត្ត ចាញ់បោកគេ»។ រហូតមកដល់ពេលនេះ មិនដឹងថា ក្រុមហ៊ុននោះមានដំណោះស្រាយហើយឬយ៉ាងណាទេ។ តែមុននេះអ្នកស្រីបានបង្ហោះរូបជាមួយកូនៗ ហើយពោលពាក្យថា«ថ្ងៃទី១នៃឆ្នាំ2023 ឃើញស្នាមញញឹមកូនៗគឺក្តីសុខរបស់ម្តាយ»៕

Related posts

Leave a Comment