គេនៅចាំបានថា តារាចម្រៀង សាពូន មីដាដា បានរៀបការបញ្ចប់ភាពនៅលីវជាមួយ អ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី៩ ខែ៩ ឆ្នាំ២០០៩ ដោយគិតរហូតមកដល់ពេលនេះ មានរយៈពេលជាង១០ឆ្នាំហើយ។ ទោះយ៉ាងណា ពេលនេះ ពួកគេ បានលែ,ងលះគ្នាហើយ។
ចំណងអាពាហ៍ពិពាហ៍របស់ពួកគេ បន្សល់ទុកនូវកូនប្រុសស្រីចំនួន២នាក់ ទី១ឈ្មោះ សាពូន តារាភិមាន។ កូនទី២ ឈ្មោះ សាពូន ដារ៉ាបុរស។ ចំពោះកូនស្រីឈ្មោះ សាពូន តារាភិមាន កន្លងមក តារាចម្រៀង សាពូន មីដាណា មិនចង់ឲ្យដើរតាមគន្លងខ្លួនឡើយ ដោយចង់ឲ្យរស់នៅក្នុងជីវភាពដ៏សាមញ្ញមួយ យក ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹក រលាស់ខ្លួនចេញពីលោកីយ៍នេះ។
ក្រោយមក លោកហាក់បោះបង់គំនិតនេះចោល ដោយបង្ហាត់កូនៗឲ្យលេងភ្លេង ធ្វើឲ្យមហាជនឃើញហើយសម្ដែងការត្រេកអរជំនួស។ ទោះយ៉ាងណា ចំពោះកូនប្រុស, តារាចម្រៀង សាពូន មីដាដា នៅតែចង់ឲ្យក្លាយជាភេទអ្នកបួស ដើរតាមគន្លងព្រះពុទ្ធដដែល។
បង្ហោះភ្ជាប់ជាមួយរូបថតជាមួយកូនប្រុសនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ សាពូន មីដាដា បានរៀបរាប់ថា «ថ្ងៃនេះគម្រប់5 ឆ្នាំហើយកូនប្រុសពុក ចេះលុតជង្គង់ជូននុំពុក ឆ្នាំក្រោយ គម្រប់6 ឆ្នាំ ពុកឲ្យកូនបួស ដូចកាលព្រះពុទ្ធសម័យ ព្រះពុទ្ធអង្គបានឲ្យព្រះរាហុលបួស កាលនោះព្រះរាហុលក៏ជន្មាយុ 6 ព្រះវស្សាដែរ»៕