កុមារី ល្អហួស មានឈ្មោះពិតថា សុខ គីមហ័ង ត្រូវបានគេដឹងជាទូទៅថា ជាកូនអ្នកនាងចោម ច័ន្ទ និងត្រូវជាក្មួយស្រីរបស់នាង ដេននី ក្វាន់។ តែក្រោយមក ដេននី ក្វាន់ បានបញ្ជាក់ច្បាស់ៗថា ជាកូនបង្កើតរបស់នាងទៅវិញ។
កន្លងមកកុមារីស្ថិតក្នុងវ័យ១៤ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រួសារបង្ហាញគោលបំណងចង់ឱ្យនាងចូលរួមតំណាងកម្ពុជាក្នុងកម្មវិធី Miss universe នាពេលអនាគតផងដែរ ខណៈពេលនេះ នាងកាន់តែធំពេញវ័យនោះ។ ទោះយ៉ាងណានេះជារឿងអនាគតប៉ុណ្ណោះ។
ងាកមកមើលបច្ចុប្បន្ន ល្អ ហួស ត្រូវបានមហាជាច្រើនកោតសរសើរនូវរូបសម្រស់ និងទេពកោសល្យសិល្បៈរបស់នាងតាំងពីកុមារភាព ខណៈពេលមុខមាត់របស់នាង ត្រូវបានគេប្រៀបធៀបស្អាតដូចទៅនឹងនាង យ៉ាយ៉ា តួឯកថៃទៀតផង។
ចំណែក ដេននី ក្វាន់ ស្របពេលល្អហួស កាន់តែពេញរូបរាងនោះ នាងក៏មានទំនាក់ទំនងស្នេហាជាមួយ ចឹកឡេង រហូតទទួលបានចំណងដៃកូនស្រីម្នាក់ កើតកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ដោយគិតមកដល់ពេលនេះ មានអាយុជិត៥ខែហើយ។
នៅថ្ងៃឆ្លងឆ្នាំនោះ ដេននី ក្វាន់ បាននាំកូនៗទាំង២ជាមួយក្រុមគ្រួសារទៅលេងនៅឯខេត្តសៀមរាប ហើយបង្ហោះរូបថតជាច្រើនសន្លឹក ភាគច្រើន ថតជាមួយល្អហួស នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រួចពោលពាក្យថា «យប់មិញឆ្លងឆ្នាំនៅសៀមរាប សប្បាយណាស់»។
ក្រោយមកនៅរសៀលថ្ងៃដដែលនេះ ដេននី ក្វាន់ បានបង្ហោះរូបថតជាមួយកូនស្រីទើបកើតឈ្មោះចាស្មីន វិញម្ដង ហើយពោលពាក្យថា «ថ្ងៃថ្មី ខែថ្មី ឆ្នាំថ្មី 2023 Single mommy នាំកូនមាសមើលទេសភាពអង្គរវត្តម្តងមើល»។
តាមរយៈការហៅខ្លួនឯងថា Single mommy ហើយរូបថតដើរលេងឆ្លងឆ្នាំជាច្រើនខាងលើ មិនឃើញមានរូបចឹកឡេងនោះ, ថាតើដេននី ក្វាន់ មានបញ្ហារកាំរកូសជាមួយចឹកឡេងម្ដងទៀត ឬយ៉ាងណា កំពុងស្ថិតក្នុងការសង្ស័យ ខណៈគណនីហ្វេសប៊ុករបស់ចឹកឡេង ដែលតែងតែបង្ហោះរូបបង្ហាញភាពផ្អែមល្ហែមជាមួយដេននីក្វាន់នោះ មួយរយៈចុងក្រោយនេះ មិនឃើញមានបង្ហោះសកម្មភាពជាមួយគ្នាទៀតនោះឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ចឹកឡេង បានបង្ហោះរូបថត១សន្លឹកជាមួយ ដេននី ក្វាន់ ហើយពោលពាក្យដ៏មានន័យថា «មិនថា មានអ្វីកើតឡើងបងនៅពីក្រោយអូនជានិច្ច បងស្ម័គ្រកំដរ និងរួមដំណើរជាមួយអូនរហូតទៅ ស្រលាញ់អូនដល់កាន់ឈើច្រត់»។ ក្រោយមកនៅថ្ងៃទី១៤ ខែធ្នូ ចឹកឡេង ក៏បង្ហោះរូបថតជាមួយគ្នាទៀត ហើយពោលពាក្យថា «ថ្ងៃណាក៏ក្តីសុខ អោយតែចិត្តយើងសុខ »។ តាំងពីពេលនោះមក គេមិនឃើញលោក បង្ហាញសកម្មភាពជាមួយគ្នាបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនទៀតនោះឡើយ៕