ជួបស្នេហ៍ក្នុង5G! ពីមនុស្សមិន ដែលស្គាល់គ្នាសោះ មកស្គាល់គ្នាតាមការ Reply story សាកល្បងស្រឡាញ់គ្នា៤១ថ្ងៃ ស្រាប់តែ…
វាជារឿងកម្រមួយផងដែរ ខណៈគូស្នេហ៍មួយគូ ពីមនុស្សមិន ដែលស្គាល់គ្នាសោះ មកស្គាល់គ្នាតាមការ Reply story ហើយសាកល្បងមើលចិត្តគ្នារយៈពេល៤១ថ្ងៃក៏ឈានដល់ការភ្ជាប់ពាក្យ ត្រៀមរៀបការជាមួយគ្នាតែម្ដង។
ជាក់ស្ដែង នារីម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Lang Thida» បានបង្ហោះរូបថតជាមួយគូដណ្ដឹងជាច្រើនសន្លឹក កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ អមដោយសាររៀបរាប់ថា «ពីមនុស្សមិនដែលស្គាល់គ្នាសោះ មកស្គាល់គ្នាតាមការ Reply storyហើយក៏សាកមើលចិត្តគ្នា ដំបូងមិនដែលគិតថាមានថ្ងៃនេះទេ តែត្រឹមតែរយៈពេល41ថ្ងៃ ពួកយើងក៏មានថ្ងៃនេះ
រយៈពេលខ្លីតែមានន័យក្នុងជីវិតអគុណដែលចូលមកក្នុងជីវិតអូន អរគុណដែលព្រមរួមដំណើរបន្តទៅមុខជាមួយគ្នា អរគុណដែលឲ្យតម្លៃ អរគុណ ដែលឲ្យមានថ្ងៃនេះ អរគុណគ្រប់យ៉ាង ចុងក្រោយអរគុណប៉ាម៉ាក់ទាំងសងខាងដែលឲ្យកូនមានថ្ងៃនេះ 19-11-2022/30-12-2022 កំពត-កំពង់ធំ គូរជីវិត Iav Lika»។
តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងនោះមានការលើកឡើងតាមរយៈខំមិនថា «ចង់មាន អ្នកreply story ដូចចែ ដែរ, តែប៉ុណ្ណឹង add story រាល់ថ្ងៃម៉ង, ខ្ញុំ ចូល Comment ក្នុង Story គេ ដែល តែ ប្តី គេ អ្នក Reply ….., ជួបស្នេហ៍ក្នុង5G., រកសាកដែលសិនចែ, តែប៉ុណ្ណឹងឈប់Drama ហើយចែ, ខ្ញុំadd story នៅស្ទើរមែន»៕