លោកអ្នក ទំនងជាចាំមិនភ្លេចនោះទេ នូវគ្រូអគ្គីនេត្រ ដែលល្បីថាចេះមន្តអាគមខ្មែរ និងរួមទាំងមានប័ណ្ណធានា ហើយកន្លងមក ធ្លាប់បង្ហាញប្រពន្ធកូនជាសាធារណៈនោះ ពេលនេះ បានប្រែក្លាយទៅជាស្រឡាញ់មនុស្សប្រុសទៅវិញនោះ។
ដោយឡែក កក្កដា សុភ័ណ្ឌ ជាអតីតភិក្ខុ ដែលបួសជាព្រះសង្ឃនៅវត្តសារាវ័ន្តតេជោ។ ក្រោយលាចាកសិក្ខាបទពីព្រះសង្ឃមកជាសមញ្ញជន អតីតភិក្ខសង្ឃរូបនេះ បានក្លាយជាតារាហ្វេសប៊ុកម្នាក់ តែងតែបែកធ្លាយរឿងជីវិតផ្ទាល់ខ្លួនលេចឮដល់មហាជនជាប់ជានិច្ច។
អ្វីជាការចាប់អារម្មណ៍នោះ ស្រាប់តែ ផេកផ្លូវការនៃកម្មវិធីប្រកួតបវរកញ្ញាភេទទី ៣ កម្ពុជា ឬ Miss Queen Cambodia បានចេញមកបង្ហោះបេក្ខភាពផ្លូវការរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅ ដោយមានវត្តមានលោកគ្រូ អគ្គីនេត្រ និង កក្កដា សុភ័ណ្ឌ ជាបក្ខភាពប្រកួតនាឆ្នាំនេះ។
តាមរយៈនេះ មហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមិនស្ទើរនោះទេ រហូតមានការលើកឡើងថា «ឆ្នាំនេះដឹងតែផ្ទុះ Stage ហើយ, ដឹងតែកក្រើកហើយ សុទ្ធតែកំពូលមនុស្សចូលរួមប្រកួត, ឆ្នាំនេះគាំងដល់ហើយ, ប្រជុំជើងខ្លាំងម៉ងឆ្នាំនេះ, ព្រះអង្គអើយផ្អើលព្រះធរណីហើយឆ្នាំនេះ»៕