ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ អ្នកមេម៉ាយកូន១រូបស្រស់ ឡុង ម៉ានីន ( long Manin ) បានប្រកាសដំណឹងចែកផ្លូវជាមួយតារាចម្រៀង ថុល សុភិទិ យ៉ាងភ្ញាក់ផ្អើល ក្រោយជួបឧបសគ្គមួយចំនួន ដោយត្រូវប្រើប្រាស់បណ្ដាញសង្គមមួយចំនួនយល់ឃើញថា ពួកគេមិនសក្ដិសមនឹងគ្នានោះ។
នៅពេលនោះ អ្នកនាង ឡុង ម៉ានីន បានប្រកាសថា «លែងបានទើសពួកខ្ញុំទៀតហើយណា នៅច្រើនទៀតតែខ្ជិលផុស ពាក្យធ្ងន់ៗពេកសម្រាប់ខ្ញុំ ខ្ញុំមិនចង់អោយគាត់មានឈ្មោះមិនល្អដោយសារមានសង្សារដូចខ្ញុំទេ ទើបសម្រេចចិត្តចាកចេញ មិនចង់អោយប៉ះពាល់ក្តីស្រមៃគាត់ ស្រឡាញ់ខំតស៊ូមកយូរហើយ»។
ក្រោយប្រកាសបែកគ្នាក្នុងឆ្នាំចាស់ ស្រាប់តែចូលដល់ថ្ងៃទី៣១ ខែធ្នូ ជាថ្ងៃឆ្លងឆ្នាំថ្មីភ្លាម អ្នកនាង ឡុង ម៉ានីន ប្រកាសត្រូវគ្នាវិញ ជាមួយតារាចម្រៀង ថុល សុភិទិ ធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេជាច្រើន បានសម្ដែងការអបអរសាទរ ខណៈអ្នកខ្លះជំរុញឲ្យពួកគេរៀបការឆាប់ៗផងដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតដ៏ផ្អែមល្ហែមជាមួយគ្នា អ្នកនាង ឡុង ម៉ានីន បានប្រកាសក្ដែងៗនៅយប់ឆ្លងឆ្នាំថ្មីថា «សេចក្តីជូនដំណឹងខ្ញុំត្រូវគ្នាវិញហើយ សូមអរគុណ សូមជម្រាបលា»។
ក្រោយមកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ អ្នកមេម៉ាយកូន១រូបនេះ បានបង្ហោះរូបថតដ៏ផ្អែមល្ហែមជាមួយគ្នាទៀត ហើយសន្យាថា «2023 អូនសន្យាទោះរថភ្លើងកិនដៃអូនក៏អូនមិនលែងអោយបងទៅណាដែរ»។ បន្ថែមលើនេះ អ្នកនាង ឡុង ម៉ានីន បានបញ្ជាក់ក្នុងខំមិនថា «ចាប់ពីថ្ងៃនឹងស្វីតអោយណាណីមើលធុញហា privateអីនឹង»៕