រំភើបជំនួស! ឯកឧត្ដម​ ហ៊ុន ជា វិល​ត្រឡប់​ទៅ​នៅ​ជាមួយ​ភរិយា​ និង​កូន​ៗ​វិញ​, សម្ដេច​តេ​ជោ ដឹង​ហើយ​បង្ហាញ​អារម្មណ៍​ថា…

កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម ហ៊ុន ជា បានបង្ហោះរូបថតជាមួយស្ត្រីម្នាក់ ដែលមិនមែនជាប្រពន្ធដើម បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីសម្ដេចតេជោ ត្រូវជាពូ បានឃើញ ហើយកើតជាចម្ងល់សួរត្រង់ៗទៅកាន់ក្មួយនោះ។

បង្ហោះភ្ជាប់ជាមួយស្ក្រីនសតផុតរបស់ឯកឧត្តម ហ៊ុន ជា កាលពីថ្ងៃទី១ ខែមករា, សម្ដេចតេជោ បានលើកជាសំណួរថា «ល្ងាចនេះឃើញហ្វេសបុកហ៊ុន ជា​បង្ហោះ​រូបថតជាមួយស្រីម្នាក់ ​ដែលខ្ញុំចូលទៅសួរ តើ​ជាប្រពន្ធហ៊ុន ជាឬជាស្រីហ៊ុន ជា? ពុំមានចម្លើយណាមួយជាក់លាក់ទេរាប់
ទាំងហ៊ុន ជាក៏មិនចេញមកបំភ្លឺដែរ។ ដើម្បីដឹងច្បាស់តើជាប្រពន្ធស្របច្បាប់ ឬ​ជាស្រីយកប្តីគេខ្ញុំបង្ខំចិត្តប្រើផេកផ្លូវការ របស់ខ្ញុំដើម្បីសួរបញ្ជាក់ទៅហ៊ុន ជាទើប​ច្បាស់។»។

បន្ថែម​លើនេះ ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ និង​ផ្លូវ​ត​ភ្ជាប់​នៅ​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​ឲ្យ​ឯកឧត្តម នេត្រ សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​ហៅ​លោក ហ៊ុន​ជា ទៅ​ធ្វើការ​សាកសួរ​ផង​ដែរ​។​

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ ក៏​ព្រមាន​ចាត់ការ​តាម​ច្បាប់​ឯក​ពន្ធភាព​លើ​លោក ហ៊ុន ជា ដោយ​មិន​មានការ​យោគយល់​ក្មួយ​អ្វី​នោះ​ឡើយ​។​ សម្តេច​ក៏​បាន​លើក​ឡើង​ថា ហ៊ុន ជា ខូច ដោយសារ​មាន​ប្រពន្ធ​កូន​២​នាក់​ហើយ បាន​យក​ទៅ​ថត​ជាមួយ​សម្តេច នៅ​ពិធី​មង្គលការ​មួយ​នៅ​កន្លង​មក​។សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​បង្ហោះ​រូប​បែប​នេះ​ធ្វើ​ឲ្យ​ប្រពន្ធ​កូនដើម​ឈឺចាប់ ហើយ​សម្តេច​ជា​ឪពុកមា​ក៏​មានការ​ឈឺចាប់​ផង​ដែរ​។

ទោះយ៉ាងណានៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយបញ្ជាក់ថា «ល្ងាចនេះប្រើពេល២ម៉ោងដើម្បីហាត់វាយកូនគោលនៅតារាងក្បែរផ្ទះ។
ចូលឆ្នាំសកលមិនបានសម្រាកព្រោះមានកម្មវិធីការងារ។

ជាមួយនឹងការវាយបានល្អក៏បានទទួល​ព័ត៌មានពីនេត សាវឿន ដែលជាអ្នក​សម្របសម្រួល​ឲ្យប្អូនៗថាហ៊ុន ជានឹងវិល​ត្រឡប់ទៅនៅជាមួយភរិយានិងកូនៗវិញ​ខ្ញុំកាន់តែ​សប្បាយចិត្តដោយឃើញក្មួយៗចេះរួបរួមគ្នាដោះស្រាយបញ្ហាគ្រួសារបានយ៉ាងល្អ៕

Related posts