អបអរសាទរ! ក្រោយ​របូត​កូន​ភ្លោះ​ជិត​១​ឆ្នាំ, វីរៈ និច្ច ពពោះ​កូន​ទី​២, ចង់​ដឹង​អ្នក​គាំទ្រ មើល​ដឹង​អត់ នាង​ក៏សួរត្រង់ៗថា…

គេនៅចាំបានថា តារាចម្រៀង វីរៈ និច្ច ដែលគេស្គាល់ថាជាក្មួយស្រីលោក ខាន់ ជេមស៍ បាន​បញ្ចប់​ភាពនៅលីវ តាមរយៈការដឹក​​ដៃលោក ខៀវ ពេជ្រ រៀបអាពាហ៍ពិពាហ៍ តាមប្រពៃណី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០​២១ កន្លងទៅនេះ ។

មង្គលការតារាស្រីរូបនេះ ធ្វើឡើងតែ១០តុ​ប៉ុណ្ណោះ ដើម្បីបង្ការការជួប​ជុំទ្រង់ទ្រាយធំ​ពិបាក​ទប់ស្កាត់។ វីរៈនិច្ច ធ្លាប់បញ្ជាក់ថា ភ្ញៀវទាំងនោះ​គឺ​មានតែមិត្តភក្ដិជិតដិត និងក្រុម​គ្រួសារ​​ទាំង​សងខាង ​ហើយចំពោះអ្នកសិល្បៈ​រួមអា​ជីព​វិញភាគច្រើនគឺមានតែតារា​រួម​ដំ​បូល​សាន់ដេ ។

ក្រោយក្រាបផ្ទឹមបានមួយរយៈ ​​អ្នក​នាង ចេង ស្រីនិច្ច ហៅ វីរៈ និច្ច បានបង្ហឹបដំណឹងល្អ​ដោយនាងទទួល​បាន​កូន​ភ្លោះ។ តែជា​អកុសល​កូននោះ មិនបាននៅជាមួយនាងយូរឡើយ។ ទោះយ៉ាងណា ពេលនេះ នាងបានពពោះកូនទី២ហើយ។

បង្ហោះភ្ជាប់ជាមួយរូបថតដ៏ផ្អែមល្ហែមជាមួយស្វាមី នៅថ្ងៃទី៤ ខែមករា, វីរៈ និច្ច បានពោលពាក្យថា «បងថាបងយ៉ាងម៉េចក៏បាន អោយតែប្រពន្ធបងស្អាត បងធម្មតាៗបានហើយ ​
អរគុណភ្ញៀងកិត្តិយសទាំងអស់គ្នាសម្រាប់ការចូលរួមយប់មិញ»។ ស៊េរផុសនេះចូលគណនីហ្វេសប៊ុករបស់ខ្លួន វីរៈនិច្ច បានលើកជាសំណួរថា «ពពោះ5ខែ បើមិនប្រាប់បងប្អូនមើលដឹងទេ ? »៕

Related posts

Leave a Comment