ពីរោះ​ណាស់ ! ក្រោយ​បរាជ័យ​ស្នេហា​ក្នុង​ឆ្នាំ​ចាស់, ចូល​ដល់​ឆ្នាំ​ថ្មី សេង សុខឃីម ប្រកាស​ប្ដូរ​មក​​​ជា…

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា ស្នេហា របស់ លោក សុខ មេសា ហៅ​នាយ​ចឺម ជាមួយ​អ្នក​មេម៉ាយ​កូន​១​រូប​ស្រស់ សេង សុខ​ឃីម បាន​ដើរ​ដល់​ផ្លូវបំបែក​ហើយ​ ក្រោយពី​ខំ​សាង​ជាមួយគ្នា​អស់​រយៈពេល​ប្រមាណ​១​ឆ្នាំ​នោះ​។​

ចំពោះ​ការ​បែកបាក់​គ្នា​នេះ ត្រូវ​បាន​អ្នកនាង សេង សុ​ឃីម បញ្ជាក់ថា នៅ​សុខៗ​គេ​ចង់​បែក ឃាត់​គេ​មិន​ស្ដាប់ អ្នកនាង ក៏​បណ្ដោយ​តែម្ដងទៅ​។ តាមរយៈ​ការ​បង្ហោះ​សារ​ក្រោយៗ​ទៀត​ ពេល​បែក​ភ្លាមៗ​នោះ​ ឃើញ​ថា អ្នកនាង សេង សុ​ឃីម មិន​ដាច់​អាល័យ​ពី​នាយ​ចឺម​នោះ​ទេ ដោយ​សូម្បីតែ​កូន​របស់​នាង​ក៏​ធ្លាប់​សួររក​អតីត​តារា​កំប្លែង​ដ៏​ល្បី​រូប​នេះដែរ​។​

ទោះយ៉ាងណា កាលនោះ អ្នកនាង នៅអាល័យចំពោះនាយចឺម ពិតមែន តែពេលនេះ អ្នកនាង សេង សុឃីម បានបញ្ជាក់ច្បាស់ៗហើយថា មិននៅអាល័យ, មិនស្រឡាញ់, មិននឹករលឹកអ្វីទៀតឡើយ ហើយក៏មិនចង់ដឹងចង់ឮរឿងពាក់ព័ន្ធនឹងអតីតសង្សារម្នាក់នេះទៀតនោះឡើយ។

ដោយឡែកក្នុងឆ្នាំថ្មីនេះទៀតសោត អ្នកនាង ថែមទាំងប្រកាសប្ដូរឈ្មោះរបស់ខ្លួនចេញថែមទាំងផង សូម្បីតែឈ្មោះទំព័រហ្វេសប៊ុករបស់អ្នកនាងក៏បានផ្លាស់ប្ដូររួចរាល់អស់ហើយដែរ។ បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ អ្នកនាង សេង សុឃីម បានប្រកាសថា «នាងខ្ញុំសុំប្រកាសជាផ្លូវការថា នាងខ្ញុំដូរឈ្មោះពី សេង សុខឃីម មកឈ្មោះ សុខ ទីយ៉ា វិញ ចឹងសុំពុកម៉ែបងប្អូននិងfanនាងខ្ញុំទាំងអស់គ្នា បើសិនជួបខ្ញុំនៅខាងក្រៅ ហៅនាងខ្ញុំយ៉ា ព្រោះឈ្មោះចាស់វាមិនល្អ សុំអរគុណបងប្អូនទាំងអស់គ្នា»។

តាមរយៈនេះ អ្នកគាំទ្រ លើកឡើងថា «ទី យ៉ា ឈ្មោះ ពីរោះ សម និង រូបរាងបងណាស់ ឈ្មោះថ្មី ជូនពរ តាមថែរក្សាបង ឪ្យជួបតែសំណាងល្អ ហេងៗ,​ ចា៎ Idol ទីយ៉ា សូម​អោយ​ឈ្មោះថ្មីបងមានតែសេចក្តីសុខ មានការងារចូលច្រើនៗ មានលុយច្រើនៗនិងឆាប់ដល់គូណាldo, ស្រស់ស្អាតខ្លាំងណាស់បាទគួរឱ្យស្រឡាញ់។, ទីយ៉ា ពិរោះ មិនស្លូតមិនកាច, ចង់ធ្វើជាមនុស្សស្រីរឹងមាំដូចបងណាស់​ តែខ្ញុំធ្វើអត់កើតសោះ»៕

Related posts

Leave a Comment