ល្បី​រឿង​ភ្ជាប់​ពាក្យ​ជាមួយ​អ្នក​ផ្សេង, ហ្វេន​ៗ​ អាណិត​ចំពោះ​សេង មង្គល​ ស្រាប់តែ​ ទ្រី ដាណា បញ្ជាក់ច្បាស់ៗ​ថា ​ពួក​យើង​…(មាន​វីដេអូ)

កាលពី​ពេល​ថ្មីៗកន្លងទៅនេះ អ្នកគាំទ្រ​មាន​ការ​ចាប់អារម្មណ៍​ជាខ្លាំង ក្រោយ​អ្នក​ស្រី ទ្រី ដាណា បាន​គ្រង​ឈុត​កូនក្រមុំ ហើយ​ប្រាប់​ថា ថត​ដាក់​មុខ​រោង ដោយសារ​តែ​អ្នក​នាង​ត្រូវភ្ជាប់​ពាក្យនៅ​ក្នុងខែធ្នូ ឆ្នាំ២០២២ ហើយ​ត្រូវ​រៀបការ​នៅ​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣។

ក្រោយ​ពី​ប្រកាស​បែប​នេះ ស្រាប់តែ​នៅ​ចុង​ខែ​ធ្នូ ដើមឆ្នាំ២០២២កន្លងទៅនេះ មាន​ការ​បែក​ធ្លាយ​រូបថត​ប៉ុន្មានសន្លឹកចេញ​ពី​គេហដ្ឋាន​អ្នកស្រីទ្រី ដាណា ក្នុង​នោះ​មាន​ទាំង​វត្តមាន​ជំទាវ​​ជាច្រើន​បាន​ចូលរួម ពិសេស​វត្តមាន​របស់​លោក​ជំទាវ ហ៊ុន ស៊ីណាត​តែ​ម្ដង។

អ្វីកាន់តែចាប់អារម្មណ៍នោះ គេ​សង្កេត​ឃើញ​វត្តមាន​បុរស​សង្ហា​ខ្ពស់​ស្រឡះ​ម្នាក់​ឈរ​ក្បែរ​អ្នកស្រីទ្រី ដាណា អម​ជុំជិត​ដោយ​លោក​ជំទាវ​មួយ​ចំនួន ធ្វើឲ្យ​អ្នកគាំទ្រ​គិត​ថា អ្នកស្រី បាន​ធ្វើការ​ភ្ជាប់ពាក្យ​ស្ងាត់ៗ​ក្នុង​ឱកាស​នោះ ហើយ​កូន​កំលោះ មិនមែន​ជា​សេង មង្គល នោះ​ឡើយ។

បន្ទាប់ពីរឿងនេះបានល្បី​សុសសាយ​រួចមក ស្រាប់តែ​អ្នក​គាំទ្រ​ បាន​ចូល​ទៅ​ខំមិន ​ពេល​អ្នកស្រី ទ្រី ដាណា កំពុង ឡាយ កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣​ ដោយ​លើកឡើង​ថា «ចែ​ព័ត៌មាន​ផ្ទុះថា ចែភ្ជាប់ពាក្យជាមួយអ្នកផ្សេង មិនមែន សេង មង្គល ទើបហ្វេនអាណិត សេង មង្គល»។

ឆ្លើយតបទៅនឹងខំមិននេះ អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ថា ​ពួកយើងបានប្រាប់រួចហើយ សេង មង្គល និងពួកយើង បាននិយាយគ្នាអស់ហើយថា ពួកយើងស្រឡាញ់គ្នាបែបលក្ខណៈការងារ ហើយពួកយើងមានអារម្មណ៍ល្អជាមួយគ្នា ញុំាអីជាមួយគ្នា ទើបធ្វើឲ្យបងប្អូនមានការយល់ច្រឡំ។

ជាមួយគ្នានេះ មាន​អ្នក​គាំទ្រ​ផ្សេង​ទៀត បាន​ខំមិន​ថា «ហ្វេនៗលែងឃើញស្នាមញញឹមស្វីតៗរបស់ចែ និងពូមង្គលទៀតហើយ។ អរគុណពេលវេលាកន្លងមក ហ្វេនច្រើនណាស់ មានស្នាមញញឹមជាមួយ ដាណា និងមង្គល»។ ឆ្លើយតបទៅនឹងការលើកឡើងនេះ អ្នកស្រី ទ្រី ដាណា បញ្ជាក់ទៀតថា ពួកយើងនៅមានពេលវេលាជាមួយគ្នាទៀតតើ ហើយពួកយើងក៏អាចឡាយជាមួយគ្នាធម្មតាទាំងអស់ អត់មានបញ្ហាអ្វីនោះទេ។ ពួកយើងនៅតែស្រឡាញ់រាប់អានគ្នាធម្មតា»៕

Related posts

Leave a Comment