ស៊ីដាច់កូន! ធ្លាប់តែឃើញតែងខ្លួនបែបប្រុស ដល់ដាណាភីន តែងខ្លួនស្រីវិញ ម្នាក់ៗ​បែរ​ជា​និយាយ​ថា…

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២០ អ្នកស្រី ទ្រី ដា​ណា បាន​​​ឡាយ​វីដេអូ បង្ហាញមុខ​កូនស្រី​របស់​ខ្លួន​លើក​ដំបូង ជាមួយ​នឹង​ការ​ផ្ដល់​​​កាដូ ជា​រថយន្ត lamborghini​ដ៏​ស្រស់​ស្អាត​ បង្ក​ឲ្យ​មានការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

ក្រោយពី​អ្នកស្រី ទ្រី ដា​ណា បង្ហាញមុខ ដា​ណា​ភី​ន រួចមក គេ​សង្កេត​ឃើញ​ថា កូនច្បង​របស់​អ្នកស្រី​រូប​នេះ ចាប់ផ្ដើម​មាន​អ្នក​ស្គាល់​ច្រើន សូម្បីតែ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​​​បង្កើត​​​ហើយ​ទុកចោល​មិនសូវមានសកម្មភាព​ ក៏​មាន​ចំនួន​អ្នក​ចូល​ទៅ​ឡាយ​សឹង​មិន​គួរ​ឲ្យ​ជឿ​ផង​ដែរ​។ ទន្ទឹមនឹងនេះ ក៏មាន​ប្រុសៗ​ជាច្រើន​លង់​នឹង​សម្រស់​នាង​មិន​ស្ទើរ​នោះដែរ។

ដាណាភីន មិនត្រឹមតែមានរូបសម្រស់ធ្វើឲ្យប្រុសៗលង់ស្នេហ៍នោះទេ តែរូបនាង ថែមទាំងរៀនពូកែថែមទៀតផង ហើយការ​ចាយ​លុយ​ក៏​ចេះ​សន្សំសំចៃ​ថែមទៀតផង។ ទោះយ៉ាងណា គេសង្កេតឃើញថា កូនស្រីច្បងអ្នកស្រី ទ្រី ដាណា រូបនេះ ចូលចិត្តស្លៀកពាក់​ដូចជាមនុស្សប្រុសខ្លាំងណាស់។

ជាក់ស្ដែង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ គេឃើញអ្នកស្រី ទ្រី ដាណា នាំកូនៗរបស់ខ្លួនទាំង៣នាក់ដើរកម្សាន្តនៅប្រទេស​ម៉ាឡេស៊ី ហើយបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយនឹងការប្រាប់យ៉ាងខ្លីថា «ក្តីសុខរបស់កូនៗ»។ តាមរយៈរូបថតនេះ គេឃើញដាណាភីន ស្លៀកពាក់យ៉ាង​សាមញ្ញ​បែប​មនុស្ស​ប្រុស។

ដោយឡែក នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ ដាណាភីន បានស្លៀកពាក់បែបមនុស្សស្រីវិញម្ដង។ បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹក២នាក់កូនស្រីនៅថ្ងៃទី៥ ខែមករា, ថៅកែហាងពេជ្រចិត្តធម៌រូបនេះ បានប្រាប់យ៉ាងខ្លីថា «កម្មវិធីជាមួយកូនស្រី»។

តាមរយៈរូបថត១សន្លឹកនេះ អ្នកគាំទ្រលាន់មាត់សរសើរ ជាមួយនឹងការលើកឡើងថា «ស្អាតជាងកូនដាច់ហ្មង, ស្រស់ស្អាតណាស់ចែៗ, ស្មានតែបងប្អូនស្អាតណាស់បងស្រី, ញញឹមស្រស់ទាំងពីរ, ម៉ែក្មេងជាងកូនទៀតបង, ម៉ាក់ស្អាតជាងកូន, ម៉ែកូនគេ ដូចបងហើយបអូន, ចុមកូនស្រីធំជាងម៉ាក់ៗទៀត, កូនភ្លោះមែនមើលទៅដូចគ្នាណាស់មិនសមម៉ាក់ហើយនិងកូនតេញោមបងសមជាបងប្អូនបង្កើតទើបត្រូវ»៕

Related posts

Leave a Comment