កូនល្អ! ក្រៅ​ពី​ស្រឡាញ់​ម្ដាយ, ចូល​ដល់​ឆ្នាំ​ថ្មី ​ពូម៉ៅ ពោល​ពាក្យ ​និយាយ​ពី​ឪពុក​ថា គាត់​គឺ​ប៉ា​ខ្ញុំ​ ជា​អ្នក…

ប្រិយមិត្តមួយចំនួនបានជ្រាបរួចមកហើយថា ក្រោយពី​លែងលះ​ជាមួយ​អតីត​ភរិយា អ្នកស្រី ទ្រី ដាណា ​រួចមក ពូ​ម៉ៅ បានរស់នៅ ប្រើ​ជីវិត​យ៉ាង​សាមញ្ញ ពោរពេញ​ដោយ​ក្ដី​សុខ ដោយពេល​ខ្លះ​ឃើញ​លោក ជិះ​ម៉ូតូ ដើរហើរ​ធម្មតា បើ​ទោះ​បច្ចុប្បន្ន លោក​នៅតែមាន​ឡាន​ទំនើប​ជិះ​ក៏ដោយចុះ​។​

ងាក​មក​ការហូបចុក​វិញ​ក៏​សាមញ្ញ​ដែរ ដោយ​ធ្លាប់​តែមាន​គេ​ធ្វើ​ម្ហូប​ឲ្យ​ស្រាប់ៗ ម្ហូប​ពាសពេញ​តុ តែ​ពេល​រស់នៅ​ក្នុង​ជីវិត​ជា​ពោះម៉ាយ​នោះ​វិញ ពេលខ្លះ​ក៏​ធ្វើ​ម្ហូប​ខ្លួនឯង ហើយ​ពេលខ្លះ​ក៏​ម្ដាយ​ជាទី​ស្រឡាញ់​ធ្វើ​ម្ហូប​ឲ្យ​ហូប​យ៉ាង​ឈ្ងុយឆ្ងាញ់។

និយាយដល់ម្ដាយវិញ កន្លងមក បើទោះអតីតភរិយាយល់យ៉ាងណាក៏ដោយ តែសម្រាប់ពូម៉ៅ ជាកូន ពិតជាមានក្ដីស្រឡាញ់ចំពោះអ្នកមានគុណរូបនេះខ្លាំងណាស់ ដោយតែងតែពោលពាក្យសរសើរមិនដាច់ពីមាត់ ធ្វើឲ្យអ្នកគាំទ្រពិតជា​ស្ញប់ស្ញែង​ចំពោះទឹកចិត្ត និងការដឹងគុណរបស់ពូម៉ៅខ្លាំងណាស់។

ដោយឡែក ឪពុករបស់ខ្លួនវិញ, គេមិនសូវឃើញពូម៉ៅ លើកមកនិយាយ បង្ហោះបង្ហាញនៅលើបណ្ដាញសង្គមដូចម្ដាយឡើយ។ តែមិនមានន័យថា លោកមិនស្រឡាញ់ឪពុកនោះឡើយ។ តាមពិតលោកស្រឡាញ់ និងដឹងគុណដូចគ្នា។

ជាក់ស្ដែង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ ពូម៉ៅ បានបង្ហោះរូបថតជាមួយឪពុក ហើយពោលពាក្យចេញពីចិត្តថា «គាត់គឺប៉ាខ្ញុំជាអ្នកមានគុណខ្ញុំប្រដៅខ្ញុំទេសនាគ្រប់វេលាអោយតែឃើញខ្ញុំ។»។

តាមរយៈនេះ អ្នកគាំទ្រ លើកឡើង ជាមួយនឹងការជូនពរថា «ហ៊ា​ មុខដូច​លោកប៉ាណាស់​ ដូចត្រង់ញញឹមនឹងម៉ង់, ជូនពរអ៊ំសុខភាពល្អធ្វើជាម្លប់ដ៏ត្រជាក់ដល់កូនចៅណាហ៊ា, សូមអោយអ៊ំប្រុសអ៊ំស្រីក្នុងឆ្នាំថ្មីមានសុខភាពល្អ និងមានអាយុវែងជាម្លប់ដល់កូនចៅ, ល្អហើយប្អូនប្រុសមានឪពុកទេសនាឱ្យស្ដាប់, ប៉ាលោកពូសង្ហាជាងពូ»៕

Related posts

Leave a Comment