ទប់លែងជាប់! អតីត​ភរិយា​ តារា​ចម្រៀង​ ហ្សូណូ ​តស៊ូ​ចិញ្ចឹម​កូន​ជាង​១០​ឆ្នាំ ​ដាច់​ចិត្ត​ទម្លាយ​ថា ​កម្មពៀរ​មាន​ពិត​ ថ្ងៃនេះ​អ្នក…​

ប្រិយមិត្ត ទំនងជាបានជ្រាបរួចមកហើយថា កាលពីប្រមាណជិត២០ឆ្នាំមុន តារាចម្រៀង ហ្សូណូ បានមានទំនាក់ទំនងស្នេហាជាមួយ​អតីតពិធីការិនី ចាន់ សុផានី ព្រមទាំងទទួលបានចំណងដៃកូនស្រីម្នាក់ ជាដំណក់ឈាមរួមគ្នាថែមទៀតផង។

ទោះយ៉ាងណា ក្រោយសាងស្នេហាជាមួយអតីតពិធីការិនីប្រចាំប៉ុស្ដិ៍លេខ៥ រហូតមានកូន១រួចមកនោះ, ស្រាប់តែពួកគេទាំង២នាក់ក៏បានបែកគ្នាក្នុងអំឡុងឆ្នាំ២០១៤។ ក្រោយពេលបែកគ្នា, កូនស្រីរបស់លោក ស្ថិតក្រោមការមើលថែ រស់នៅជាមួយម្ដាយ ដោយពេលនេះ មានអាយុ១៣ឆ្នាំហើយ។

ងាកមក អតីតពិធីការិនី ចាន់ សុផានី កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ បានដាច់ចិត្តបង្ហោះរូបថត៣សន្លឹកជាមួយកូនស្រី ហើយរៀបរាប់រឿងរ៉ាវក្នុងចិត្ត ដែលលាក់ទុកជាយូរមកហើយនោះ ដើម្បីឲ្យធូរទ្រូងខ្លះ ក្រោយចិញ្ចឹមកូនតែម្នាក់ឯងអស់រយៈពេលជាង១០ឆ្នាំនោះ។

បង្ហោះភ្ជាប់ជាមួយរូបថត៣សន្លឹក អ្នកនាង ចាន់ សុផានី បានរៀបរាប់ថា «សូមមេត្តាកុំខ្ទប់ដង្ហើមរបស់ខ្ញុំបន្ថែមក្នុងពេល ដែលខ្ញុំខំប្រឹងត្រដរខ្យល់អ្នកមិនមែនជាខ្ញុំអ្នកមិនបានដឹងថា ខ្ញុំខិតខំប្រឹងប្រែងតស៊ូបែបណានោះទេ ទុកដង្ហើមអោយខ្ញុំដកដើម្បីមើលថែ​កូនស្រីខ្ញុំផង
កុំចាំដល់ពេលដែលបាត់បង់ខ្ញុំពីផែនដីនេះទើបស្តាយក្រោយនោះ។

ត្រូវចាំថា កម្មពៀរ​មានពិតថ្ងៃនេះអ្នកឈ្នះខ្ញុំ តែមិនប្រាកដថា ជីវិតមួយនេះ ខ្ញុំចាញ់រហូតនោះទេ។មើលរូបភាពនេះផងថា ខ្ញុំកាន់ដៃកូនខ្ញុំយូរប៉ុណ្ណា ហើយតាំងពីថ្នាក់មត្តេយ្យឥឡូវមុនិផ្កា ថ្នាក់ទីប្រាំបួនហើយ។ តើខ្ញុំចេះហត់នឿយទេ? សូម​អគុណពុកម៉ែបងប្អូនមិត្តភ័ក្រទាំងអស់ ដែលតែងតែអាណិតស្រឡាញ់នាងខ្ញុំ​ ការពិត​ទៅខ្ញុំមិនចូលចិត្តរៀបរ៉ាប់ទេ តែសូមបញ្ចេញខ្លះអោយវាធូរកុំអោយ​សត្រូវមើលងាយ។»៕

Related posts

Leave a Comment