ស្រឡាញ់​គ្នា​បាន​មួយ​រយៈ,​ ស្រាប់តែ ​ថ្ងៃនេះ ​អៀ ម៉េង​លិ ​ពោល​ពាក្យ​ទៅ​កាន់​គូស្នេហ៍​ថា ពេល​នៅ​ក្បែរ​អ្នក​ខ្ញុំ​…

​ក្រោយ​ពី​បែក​ពី​សង្សារ​ ជា​និស្សិត ដែល​​​បញ្ចប់​ការសិក្សា​មកពី​ប្រទេស​ឥណ្ឌា​ ហើយ​បង្ហាញ​មុខ​សង្សារ​ថ្មី មក, គេ​សង្កេត​ឃើញ​ថា តារា​សម្ដែង​ស្រី​ សាច់​ខ្ចី ​​វ័យក្មេង​ ​​ កញ្ញា អៀ ម៉េង​លិ ហៅ អូន​ម៉ី ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ជា​រឿយ​ៗ​ថា ដៃគូ​ក្រោយ​របស់​នាង ពិត​ជា​សមគ្នា​ខ្លាំងណាស់។

នៅ​បណ្ដាញ​សង្គម​ហ្វេសប៊ុក, កញ្ញា អៀ ម៉េង​លិ ឧស្សាហ៍ បង្ហោះ​រូបថត​ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​នឹង​សង្សារ​ថ្មី​របស់​ខ្លួន​ខ្លាំង​ណាស់ ហើយ​ថែម​ទាំង​ពោល​ពាក្យ​បង្ហាញ​ក្ដី​ស្រឡាញ់​ជា​ហូរហែ​ថែម​ទៀតផង។

សង្សារ​របស់​ អូន​ម៉ី ​មើល​ទៅ​មិន​ត្រឹម​តែ​ខ្ពស់​សង្ហា ​នោះ​ទេ ថែមទាំង​សម្បូរ​លុយ​ទៀត​ផង ហើយ​ អ្វី​កាន់​តែ​ចាប់​អារម្មណ៍​ទៀត​នោះ​, មួយរយៈមុន​នេះ, តារា​ចម្រៀង នី រតនា បាន​បង្ហោះ​រូបថត​ជាមួយ​ អៀ ម៉េងលិ និង​សង្សារ​នាង​ ហើយ​បញ្ជាក់​ពី​ទំនាក់ទំនង​របស់ពួកគេ​ថា «ប្អូនប្រុស និងប្អូនថ្លៃ» ថែមទៀតផង។

ងាកមកចាប់អារម្មណ៍ ​​នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ អូនម៉ី បានបង្ហោះរូបថតដ៏ផ្អែមល្ហែមជាមួយគ្នាទៀត ហើយពោលពាក្យអរគុណទៅកាន់គូស្នេហ៍ថា «អរគុណ ដែលចូលមកជីវិតខ្ញុំ អ្នកជាមនុស្សអស្ចារបំផុតដែលខ្ញុំតែងតែចង់បាន អរគុណក្ដីស្រលាញ់ និង ការមើលថែ បានយ៉ាងល្អ ទោះរយៈពេលខ្លីមែន តែមានអារម្មណ៍ថាដូចយូរឆ្នាំ ព្រោះពេលនៅក្បែរអ្នកខ្ញុំមានក្ដីសុខណាស់ ហើយ កក់ក្ដៅបំផុត»៕

Related posts

Leave a Comment