ទប់ទឹកភ្នែកមិនជាប់! ក្រោយ​ឪពុក​ចែក​ឋាន,​ ​ឈីន ម៉ានិច្ច ​ច្រៀង​រៀបរាប់​ និង​ទម្លាយ​រឿង​នេះ ​ទាំង​អួល​ដើម.ក​ថា​ ខ្ញុំ​ចេះ​ច្រៀង​ដោយសារ…(មាន​វីដេអូ)

កាលពី​ដើម​ឆ្នាំ​២០២២​នោះ នៅ​លើ​បណ្ដាញ​សង្គម​មាន​ការ​សាទរ និង​ស្ងើចសរសើរ​ជា​ខ្លាំង​ចំពោះ​កញ្ញា ឈិន ម៉ា​និច្ច តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស បន្ទាប់ពី​នាង​បាន​ធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី​ជូន​ឪពុកម្ដាយ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ឯ​ស្រុកកំណើត។​

ការ​សង់​ផ្ទះ​ថ្មី​ជូន​ដល់​​​​​ឪពុកម្ដាយ​​ដើម្បី​ជា​ការ​តបស្នង​សងគុណ ដោយ​ នៅ​ពេល​នោះ ​​កញ្ញា ឈិន ម៉ា​និច្ច ​បាន​និយាយ​ថា ​​ «​នាង​ខ្ញុំ​សូម​លើក​ម្រាមដៃ​ដប់ សំពះ​អរគុណ​ដល់​សិល្បៈ​រៀមច្បង​ព្រមទាំង​បងៗ ប្អូនៗ មិត្តៗ និង​ភ្ញៀវកិត្តិយស​ទាំងអស់គ្នា​ដែល​បាន​ចូលរួម ពិធី​ឡើងផ្ទះ​ថ្មី ដែល​នាង​ខ្ញុំ​បានធ្វើ​ជូន​ឪពុក​ម្តាយ​នៅឯ​ស្រុកកំណើត 29/01/2022 សូម​ជូនពរ​ឱ្យ​អ្នក​ទាំងអស់គ្នា ជួបតែ​សេចក្តី​សេចក្ដីចម្រើន​គ្រប់​ពេល​គ្រប់​វេលា​»។

អ្វីដែលគួរឲ្យរំជួលចិត្ត ដោយនៅដើមឆ្នាំនាង សង់ផ្ទះជូនឪពុកម្ដាយ ស្រាប់តែចុងឆ្នាំ២០២២ ឪពុកជាទីស្រឡាញ់របស់នាង បាន​លា​ចាកលោក​ធ្វើឲ្យ​នាង​ សោកសង្រេង​ជា​ពន់ពេក បានត្រឹមពោលពាក្យ​យ៉ាងកម្សត់កាលពីរសៀលថ្ងៃទី៨ ខែធ្នូថា «ប៉ា កូនទៅផ្ទះយើងវិញហើយ»។

ក្រោយ​ឪពុក​ចែក​ឋាន​មក​ នាង​មាន​ការ​នឹករលឹក​ជា​ពន់ពេក​ ហើយ​នៅ​ក្នុង​ការ​ឡើង​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ស្ថានីយ​ទូរទស្សន៍​ហង្សមាស កាលពី​ពេលថ្មីៗនេះ ឈីន ម៉ានិច្ច បាន​លើក​យកចម្រៀង១បទ មាន​ចំណងជើង​ថា «ជីវិត​អ្នកចម្រៀង»មក បកស្រាយ​ទាំង​រំជួលចិត្ត។

បង្ហោះភ្ជាប់ជាមួយវីដេអូ​ចម្រៀង​នេះ ឈីន ម៉ានិច្ច បាន​រៀបរាប់​អម​ដោយ​ស្ទីកឃ័រ​ទឹកភ្នែក​ថា «នេះជារឿងរ៉ាវពិតរបស់ខ្ញុំ លើកយកបទនេះមកច្រៀង ក៏ដោយសារតែនឹកដល់ លោក​មានគុណ គឺ ពុក ​គាត់តែង​បង្ហាត់​បង្រៀនខ្ញុំ​អោយ​ចេះ​ច្រៀងរាល់​​ពេលគាត់ទំនេរពីការងារ

ខ្ញុំចេះច្រៀងដោយសារ ពុក តាំងពីអាយុ8ឆ្នាំ ពេលនេះ គាត់​ឃ្លាតឆ្ងាយ​សែនឆ្ងាយមិនអាត្រលប់វិញក៏ដោយ តែចិត្តខ្ញុំនៅតែនឹកដល់គាត់រហូត​ទោះ ​មិនជោគជ័យខ្លាំង តែខ្ញុំក៏បាន​សម្រេច​បំណង​គាត់​រួច​ហើយ​#លោកពុកដ៏សែនល្អ ​2023សូម អោយ​បំណងប្រាថ្នាគ្រប់យ៉ាងក្លាយជាកាពិត​»៕


Related posts

Leave a Comment