និយាយដល់ តារាចម្រៀងតន្ត្រីសម័យជំនាន់ដំបូងបង្អស់នៃប្រទេសកម្ពុជា (រវាងចុងទ.វ.ឆ្នាំ១៩៤០-ដើមទ.វ.ឆ្នាំ១៩៥០) ប្រិយមិត្តភាគច្រើន ប្រហែលជាមិនដឹងថា ជាអ្នកណា នោះទេ ហើយប្រហែលជាមិនធ្លាប់ឮឈ្មោះគាត់ផងក៏មិនដឹង។
ទោះយ៉ាងណា បើនិយាយដល់បទចម្រៀង វីយូឡុងស្នេហា និង បទ សំបុត្រក្រោមខ្នើយ ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់ និងធ្លាប់ស្ដាប់មិនខាន ដោយសារតែបទទាំងនេះ ត្រូវបានតារាចម្រៀងបច្ចុប្បន្ន យកមកច្រៀងឡើងវិញ ល្បីសុសសាយតាមបណ្ដាញសង្គមនោះ។
ការយកមកច្រៀងឡើងវិញពីសំណាក់តារាចម្រៀងមួយចំនួននោះ ក៏បានដាក់ម្ចាស់បទដើមផងដែរ តែឃើញថា ដាក់មិនត្រឹមត្រូវនោះទេ។ ដោយហេតុនេះហើយ ទំព័រហ្វេសប៊ុកមួយឈ្មោះ «Amazing Cambodia» បានបើកបង្ហាញទម្លាយការពិតជុំវិញរឿងនេះ ដើម្បីកុំឲ្យមានការយល់ច្រឡំទៀត។
បង្ហោះភ្ជាប់ជាមួយរូបថត ម្ចាស់បទដើមខាងលើនេះ ទំព័រហ្វេសប៊ុក«Amazing Cambodia» ធ្លាប់បញ្ជាក់ថា «តារាចម្រៀងតន្ត្រីសម័យជំនាន់ដំបូងបង្អស់នៃប្រទេសកម្ពុជា (រវាងចុងទ.វ.ឆ្នាំ១៩៤០-ដើមទ.វ.ឆ្នាំ១៩៥០) លោកស្រី ម៉ារីយ៉ា ប៉ូឡែត (ឈ្មោះដើម: កាន់ ម៉ារីយ៉ា ?) ហៅ សាវតី ម្ចាស់បទ វីយូឡុងស្នេហា និង បទ សំបុត្រក្រោមខ្នើយ ច្រៀងផ្សាយចេញតាមវិទ្យុជាតិ (ខ្លះយល់ច្រឡំថា ជាបទដើមរបស់ សៀង ឌី/ កែវ សុខា/ ម៉ៅ សារ៉េត)។
អ្វីដែលគួរឲ្យសោកស្ដាយនោះ តារាចម្រៀងផ្នែកនារី មុនគេបង្អស់នៃកម្ពុជារូបនេះ បានទទួលមរណភាព កាលពីថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ នៅរាជធានីភ្នំពេញ។ នេះបើតាមហ្វេសប៊ុក ក្រុមព្រះសុរិយា។
ដោយឡែក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុក «Amazing Cambodia» បានប្រាប់ពីថ្ងៃបូជាសពអ្នកស្រីថា «ទូកទៅកំពង់នៅ ថ្ងៃបូជាសពអតីតតារាចម្រៀងខ្មែរជំនាន់ដំបូង កាន់ ម៉ារី ឬ ម៉ារីយ៉ា ប៉ូឡែត ហៅ សាវតី (លោកជំទាវ កាន់ ម៉ារី ហ្គាឡូតូ ហួត សម្បត្តិ) ម្ចាស់សំនៀងដើម និងជាម្ចាស់សាច់រឿងពិត បទ” សំបុត្រក្រោមខ្នើយ” ដ៏ល្បីពីអតីតកាលជាអមតៈ
The Last Day of the trinethealth.com for sale priligy kingdom’s FIRST female modern vocalist Maria Paulette (Her Excellency Paulette Huot Sambath/ Kan Marie Galotto Huot Sambath)
*Note: Her father was Italian name Secondino Galotto. វត្តស្វាយពពែ ថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣»៕