ក្រោយ​នារីម្នាក់នេះ អះអាង​ថា ​ខ្មែរ​ ជា​ការ​បូក​បញ្ចូល​គ្នា​រវាង​ចិន និង​ឥណ្ឌា ​ស្រាប់តែ​ ​​ ខាត់ សុឃីម​ ពោល​ពាក្យ​ទៅ​កាន់​ឪពុក​ចែកឋាន​ថា…

កាលពីពេលថ្មីៗកន្លងទៅនេះ វីដេអូ របស់បុគ្គលិកវិទ្យABC២នាក់ ផ្សព្វផ្សាយ​ផលិតផលទឹកដោះគោ ឆ្លៀតនិយាយភ្ជាប់ពីប្រវត្តិរបស់ខ្មែរថា «យើងត្រូវចាំណា ខ្មែរ ជាការបូកបញ្ចូលគ្នារវាងចិន និងឥណ្ឌា…» ធ្វើឲ្យមហាជនមានការប្រតិកម្ម និងអស់សំណើចយ៉ាងខ្លាំង។

ក្នុងចំណោមអ្នកប្រតិកម្មជាច្រើននោះ ក៏មាន តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ផងដែរ ដោយនាងបង្ហោះសារបែបលេងសើចថា «លោកឪពុក លាវខាត់ របស់កូន ហេតុអ្វី បានជាមិនប្រាប់កូនថា យើងជាកូនចិនកាត់ឥណ្ឌា អ៊ីចឹង?»។

ដោយឃើញអ្នកនាង ខាត់ សុឃីម បង្ហោះសារនិយាយបែបនេះ, អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកចូលទៅខំមិនព្រាតបែបអស់ចំណើច ជាការប្រតិកម្មដែរថា « បងឃីមចេះដុតឈឺៗទៀត, ពេលដឹងយឺតពេលបាត់, ខ្ញុំជាប់សែចិនដែរលោកអើយ…ពីមុនមកខ្ញុំមិដែរសោះ.., ខ្ញុំក៏រៀនមិនដល់ដែរបង, ខ្ញុំជាប់សែចិនដែរលោកអើយ…ពីមុនមកខ្ញុំមិដែរសោះ..»។

ជុំវិញរឿងនេះផងដែរ ព្រះតេជព្រះគុណ​មួយ​អង្គ​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ «Chhun Bann» បានលើកជាយោបល់ថា «ពួកគាត់លក់ទឹកដោះគោ មិនមែននាទីប្រវត្តិសាស្រ្តទេបងប្អូន។
សូមបងប្អូនជាតិខ្មែរយើងទាំងអស់ជួយ​ឈ្វេងយល់ និងសិក្សាបន្ថែមទៀត ថាតើបឋមក្សត្រិយ៍នៃកម្ពុជាយើងជាជនជាតិចិនដូចគាត់ថាមែនឬអត់? ហេតុអីបានមោទនភាពជាខ្មែរចេះតែបាត់បង់បែបនេះ? អនិច្ចាជាតិខ្មែរណាស់ … គ្មានអ្នកបន្ថោកយើងទេពេលខ្លះគឺយើងខ្លួនឯងនេះហើយ …»៕


Related posts

Leave a Comment