ញាក់សាច់! ក្រោយបង្ហាញមុខនារីដ៏ស្រស់ស្អាតម្នាក់, អ៊ីណូ ទម្លាយពីតម្លៃឡើងឆាកម្ដងៗស៊ីថ្លៃរហូតដល់ទៅ…

ក្រោយរៀបការបានរយៈពេលប្រមាណ​១ ឆ្នាំ និង ទទួលបានកូនប្រុសម្នាក់នោះ, តារាចម្រៀង​ប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ ត្រូវបានមហាជនផ្ទុះការសង្ស័យ​ថា លោក បានបែកបាក់នឹងភរិយា កាលពីអំឡុងខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ។

ការ​សង្ស័យនេះ កើតឡើងនៅពេលដែលឃើញសារជូនពររបស់លោក ម៉ាដូណា ​ថា«Happy Birthday to មហាមិត្ត អ៊ីណូ សូមឱ្យជោគ​ជ័យគ្រប់​ភារកិច្ចនឹងសម្រេចគ្រប់ការងារ សំខាន់នឹងបានជួបស្នេហាពិតកុំឱ្យ​ស្រីបោក​ស្នេហា​ទៀត»។

អ្វីដែលកាន់តែច្បាស់ទៀតនោះ​ កាលពីពេលថ្មីៗកន្លងទៅនេះ, តារាចម្រៀង អ៊ីណូ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «ចង់មាន Honey ដូចគេ»។ ជាមួយគ្នានេះ លោកថែមទាំងបានឆ្លើយឆ្លងការបញ្ចេញមតិរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក្រោមសារនោះថា «ប្អូន Single អ៊ីចឹងហើយ»។

ដោយឡែក កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ តារាចម្រៀងអ៊ីណូ បានធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ថែមទៀត នៅពេលលោក បានបង្ហោះរូបថតជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ហើយប្រាប់ថា «លួចស្រលាញ់ Fan តើខុសទេ ?»។

ក្រោយពីបង្ហាញមុខនារីដ៏ស្រស់ស្អាតរួចមក កន្លងមក លោកធ្លាប់បង្ហើបពីតម្លៃខ្លួនក្នុងការឡើងឆាកប្រគំតន្ត្រីម្ដងៗ ដោយស៊ីថ្លៃរហូតដល់ទៅចន្លោះជាង១ពាន់ដុល្លារក្រាស់រហូតដល់ជាង២ពាន់ដុល្លារឯណោះ៕

Related posts

Leave a Comment