ខួប​អាពាហ៍ពិពាហ៍​គម្រប់​២​ឆ្នាំ, ប៉ែន ស្រីពេជ្រ ​ទម្លាយ​រឿង​នេះ​ថា​ លូត​លាស់​ស្ងាត់​ៗ រស់​នៅ​សាមញ្ញ​ៗ​ ស្រលាញ់​គ្នា…

គេនៅចាំបានថា ពិធីការិនី ដ៏ល្បី អ្នកនាង ប៉ែន ស្រីពេជ្រ បានចូលរោងការបញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ជាមួយបុរសសង្ហាម្នាក់ឈ្មោះ ឆេង ពន្លកនេត្រា ក្រោយពីស្គាល់គ្នា អស់រយៈពេលជាច្រើនឆ្នាំនោះ។

ពិធីមង្គលការពួកគេ បានរៀបចំធ្វើឡើងនៅ ភោជនីយដ្ឋាន ទន្លេបាសាក់ II ក្រោមការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ជាពិសេសវត្តមានរបស់តារាល្បី ញាំងឲ្យកម្មវិធីទាំងមើលទៅពិតជាស្រស់ស្អាតទាក់ចិត្តមហាជននោះ។

ក្រោយរៀបការ ពួកគេ ក៏មានដំណក់ឈាមរួមគ្នា ហើយ ប៉ែន ស្រីពេជ្រ បាន​សម្រាល​កូន​ដោយ​ធម្មជាតិ​កាលពី​យប់​ថ្ងៃទី១៦ ខែ​សីហា ឆ្នាំ២០២២ នៅ​​​វេលាម៉ោង៩.១៩នាទី​​ ដោយ​រហូតមកដល់ពេលនេះ កូនរបស់នាងមានអាយុជាង១ខួបហើយ។

ក្រោយរៀបការមានកូននោះ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​របស់​ខ្លួន​នោះ, អ្នកនាង ប៉ែន ស្រីពេជ្រ បានបង្ហោះរូបថតជុំគ្រួសារដ៏កក់ក្ដៅរបស់ខ្លួនជាច្រើនសន្លឹក ហើយរៀបរាប់ពីប្រវត្តិស្នេហាថា «​លូតលាស់ស្ងាត់ៗ រស់នៅសាមញ្ញៗ! ស្រលាញ់​គ្នា​8ឆ្នាំ រៀបការ២ឆ្នាំ សំខាន់ឆ្នាំនេះ បង្កើតបានកូនស្រីដ៍គួអោយស្រលាញ់ម្នាក់ ម៉ាក់នឹងមើលថែកូនអោយបានល្អ ម៉ាក់សូមប៉ងប្រាថ្នាសម្រាប់ឆ្នាំនេះ សូមអោយខ្ញុំសម្រេចនៅអ្វីដែលខ្ញុំប្រាថ្នាសាធុ សាធុ anyway say happy anniversary 8year my love my husband my heart»៕

Related posts

Leave a Comment