នោះ! Love Riya​ មាន​កូន​១​ទៀត​ ស្រាប់តែ​មាន​គេ​​​ថា ​ឲ្យ​ប្រូ សូនី ញីញី មានអី ជំទាវ សៀវ ម៉ី តប​ជំនួស​ថា…(មានវីដេអូ)

គេនៅចាំបានថា មុនពេលបែកគ្នា លោក ដែន សូនី និងអ្នកនាង Love Riya ឧស្សាហ៍មានជ,ម្លោះជាមួយគ្នាខ្លាំងណាស់ ហើយជារឿយៗតែងតែផ្សះផ្សា បានមកវិញ។ ទោះយ៉ាងណា ចុងក្រោយ ពួកគេ ក៏ឈានដល់ផ្លូវបំបែកទាល់តែបាន។

ក្រោយបែកជាមួយលោក ដែន សូនី មិនយូរប៉ុន្មានអ្នកនាងLove Riyaក៏បានរកឃើញអ្នកស្អំបេះដូង ជាលោកប៉ូលិសរូបសង្ហា ហេង គីមហៀង ហើយស្គាល់គ្នាបានមួយរយៈ យល់ចិត្តថ្លើមគ្នា ទើបសម្រេចដឹកដៃគ្នា ចូល​រោងការ​តាម​ប្រពៃណី កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅនេះ។ មកដល់ពេលនេះ ពួកគេ មានកូនប្រុសម្នាក់ជាដំណក់ឈាមរួមគ្នា សល់តែប៉ុន្មានថ្ងៃទៀត ដល់ថ្ងៃចេញខែហើយ។

ងាកមក និយាយពីលោកដែន សូនី វិញ ក្រោយពីបែកពីអ្នកនាង Love Riyaក៏រកឃើញអ្នកស្អំបេះដូងដូចគ្នា ហើយតែងតែបង្ហាញភាពផ្អែមល្ហែមយ៉ាងមានក្ដីសុខជាមួយគ្នាទៀតផង។ ទោះយ៉ាងណា ថ្មីៗនេះ នៅពេលពួកគេញុំាអីជាមួយគ្នាបង្ហោះលើទីកតុក ស្រាប់តែមានអ្នកចូលទៅខំមិនថា «រីយ៉ាមានកូន១ហើយ»។

ដោយឃើញបែបនេះ ប្រូសូនី ក៏ធ្វើការឆ្លើយតប បញ្ជាក់ជំហរពីការ ដែលលោក តែងតែបង្ហាញមុខកូន ដោយគ្មានការលាក់លៀមនោះទេ។ ក្រោយលោកឆ្លើយតបបែបនេះ ស្រាប់តែមានគណនីទីកតុកមួយទៀត ខំមិនថាឲ្យលោក «ញីញី»។

ក្រោយពីឃើញគេថាឲ្យលោក សូនី បែបនេះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានចូលខំមិនឆ្លើយតបជំនួសថា «មុនថាឲ្យគេមានមើលខ្លួនឯងអត់អាអូន ចេះតែចូលខំមិនគេកើត ហ៊ឹម…..»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖


Related posts

Leave a Comment