លោក សុវណ្ណ រិទ្ធី ​៖ ពេលក្រ….គ្មានឡើយសូម្បីតែឈ្មោះដែលត្រូវគេលើកយកមកនិយាយដើម

ប្រិយមិត្ត បានជ្រាបរួចមកហើយថា ​លោក សុវណ្ណ រិទ្ធី ជាបុគ្គលល្បីមួយរូប ដែលក្រៅពីការងារផ្សព្វផ្សាយព័ត៌មានជូនដល់មហាជនបានដឹង បានឮនោះ លោកក៏សកម្មទៅនឹងការងារមនុស្សធម៌ផងដែរ។

ទោះយ៉ាងណា តាំងពីលោកប្រឡូកក្នុងវិស័យសារព័ត៌មានជាថ្មីនោះ ឃើញថា លោកមិនទាន់មានជីវភាពល្អប្រសើរខ្លាំងដូចពេលមុននោះឡើយ។ តែលោកនៅតែធ្វើការងារមនុស្សធម៌ដដែល ជាមួយនឹងការបំពេញតួនាទីជាឪពុកដ៏ល្អចំពោះកូនៗនោះ។

ដោយឡែក នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ មិនដឹង លោករូបបាន បុគ្គល ឬមនុស្សក្បែរខ្លួនណាម្នាក់មើលរំលងនោះទេ ទើបបានជាលោក បង្ហោះសារជាបន្តបន្ទាប់ បង្ហាញថា នៅពេលយើងក្រ គ្មានអ្នករាប់រក សូម្បីតែលើកយកមកនិយាយនោះ។

បង្ហោះភ្ជាប់ជាមួយរូបថតរបស់ខ្លួនមួយសន្លឹក លោក សុវណ្ណ រិទ្ធី បានរៀបរាប់ថា «ពេលក្រ….គ្មានឡើយសូម្បីតែឈ្មោះដែលត្រូវគេលើកយកមកនិយាយដើម ……….៚, រស់ជាតិពេលក្រ ! បានបង្រៀនឲ្យខ្ញុំបានស្គាល់​ក្រយៅ​មនុស្សក្បែរខ្លួនបានច្រើនលើសលប់ !»។

តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «អគុណភាពក្រហើយអោយខ្ញុំស្គាល់តែភាពឈឺចាប់, ពិតណាស់បងសង្គមសព្វថ្ងៃ, ពាក្យពិត, ឆ្លងកាត់ហើយបង, ក្រមិនសំខាន់ សំខាន់មានចិត្ត ហើយមានគំនិត មិនដូចអ្នកខ្លះមានដោសារ​អែបអប​គេ»៕

Related posts

Leave a Comment