សម​គ្នា​ណាស់! ស្ងាត់​ៗ សួ វិចិត្រ បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​នារី​ម្នាក់​ ហើយ​ប្រាប់​យ៉ាង​ខ្លី​ថា…

គេ​នៅ​ចាំ​ថា កាលពី​យប់​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ សួ វិចិត្រ បានក្លាយជា​ម្ចាស់​ជ័យលាភី កម្មវិធី​ប្រឡង​ចម្រៀង​កម្រិត​ពិភពលោក Beat The Best បន្ទាប់ពី​ឆ្លងកាត់​ការ​ចម្រាញ់​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​នោះ។

ភាព​ជោគជ័យ​ធំ​សម្បើម​មួយ​នេះ មិនមែនជា​សំណាង ឬ​ជា​ភាព​ចៃដន្យ​នោះឡើយ ប៉ុន្តែ​គឺជា​ការផ្ដល់ឱ្យ​យ៉ាង​សុ​ក្រិត​ភាព​ពី​ទស្សនិកជន​តាមរយៈ​ការបោះឆ្នោត​ជា​សំឡេង​សារ​គាំទ្រ​។ នេះ គឺជា​គោលបំណង​ធំ​បំផុត​មួយ​នៅ​ក្នុង​ជីវិត ដែល​សួ វិចិត្រ បាន​ប៉ងប្រាថ្នា​ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ការឈាន​ជើង​ចូល​ប្រឡង​។​

សួ វិចិត្រ ធ្លាប់បាន​បញ្ជាក់​មុនពេល​ក្លាយជា​ម្ចាស់​ពាន​ថា «​ការខិតខំ​របស់ខ្ញុំ គឺ​ដើម្បី​ម្តាយ និង​ប្អូន ដើម្បី​ដណ្ដើម​ជ័យជម្នះ នឹងត្រូវ​តស៊ូ​ឱ្យ​ក្លាយជា​តារា​ហង្ស​មាស​ឲ្យ​បាន​» ហើយ​ទីបំផុត​ការតាំង​ចិត្ត​របស់​សួ វិចិត្រ ក៏​លេចចេញ​ជា​ផ្លែផ្កា​ពិតមែន។

ក្រោយ​ក្លាយ​ជាម្ចាស់ពាន សួ វិចិត្រ ទទួល​បាន​ឱកាស​ការងារ​ច្រើន ​និង​មាន​លទ្ធភាព​ជួយ​ជ្រោមជ្រែង​គ្រួសារ​របស់​ខ្លួន។ ចំពោះរឿងស្នេហាវិញ គេមិនច្បាស់ថា សួ វិចិត្រ មានម្ចាស់បេះដូងហើយ ឬយ៉ាងណានោះទេ។ តែថ្មីៗនេះ ស្រាប់តែលោកថតរូបជាមួយនារីម្នាក់ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ហើយត្រូវបានអ្នកគាំទ្រគិតថាជាម្ចាស់បេះដូងលោកនោះ។

បង្ហោះភ្ជាប់ជាមួយរូបថតថើបនារីម្នាក់ និងកាន់ដៃគ្នាជាសញ្ញាបេះដូងបង្ហាញពីក្ដីស្រឡាញ់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ, សួ វិចិត្រ បានបញ្ជាក់យ៉ាងខ្លីថា «ថ្ងៃនេះមកលេងម្លេចពីរនាក់ (MLECH) កំពត»។

តាមរយៈនេះ អ្នកគាំទ្រ ចូលទៅខំមិនព្រាតថា «ចង់​ក្លាយ​ជា​តួ​ស្រី​, ពុទ្ធោ idol ខ្ញុំទៅស្និតស្នាលជាមួយស្រីផ្សេង​ ឈឺចុកចាប់ពេញឱរ៉ា»។ ជាមួយគ្នានេះដែរ ជឿន ចិត្ត ដែលជាមិត្តភក្ដិសម្លាញ់របស់លោក បានចូលខំមិនបែបលេងសើចថា «អាណព្វទុកខ្លះអាញវើយ»៕

Related posts

Leave a Comment