ដេត ម៉ាលីណា ដាក់ប៉ុន្មានប៉ុស្ដិ៍ជាមួយអូនភឺល ស្អាតទាំងម៉ែ និងកូន រហូតអ្នកគាំទ្រលាន់មាត់ថា…

ក្រោយពី​ផ្ដាច់​ចំណង​ស្នេហ៍​ជា​ប្ដី​ប្រពន្ធ​ជាមួយ​លោក​ ឌួង ឆាយ រយៈពេល​​ប្រមាណ​២​ឆ្នាំ​មកនេះ អ្នកនាង ដេ​ត ម៉ាលី​ណា នៅតែ​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ ឬ​ហៅថា​ជា​អ្នក​ម្ដាយ​Single​ដដែល ដោយ​មិនទាន់​បើកចំហ​​បេះដូង​ទទួល​អ្នកណាម្នាក់​ឡើយ។

ជុំវិញ​រឿង​ស្នេហា​នេះ អ្នកនាង ដេ​ត ម៉ាលី​ណា ក៏​តែងតែ​បញ្ជាក់​ជំហរ រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ ទុក​ពេល​វេលា​រកលុយ ទុក​ពេល​សម្រាប់​កូនៗ និង​ផ្ដល់​សុភមង្គល​ឲ្យ​គ្រួសារ​ទាំងមូល​។ ការ​និយាយ​បែបនេះ ទំនងជា​អ្នកនាង រាងចាល​ហើយ​មើល​ទៅ បាន​ជា ប្រការ​ជំហរ​ម្ដង​ហើយ​ម្ដងទៀត​រឿង​រក្សា​ខ្លួន​ឲ្យ​នៅ​Single​នេះ។

ចំពោះ​រឿង​ស្នេហា​នេះ បើសិនជា​អ្នកនាង​បើក​ចិត្ត​វិញ មិនដឹងថា មាន​ប្រុសៗ​ប៉ុន្មាន​ដាក់​មក​ដាក់​ពាក្យសុំ​ធ្វើជា​ម្ចាស់​បេះដូង​នោះឡើយ ព្រោះថា អត្តចរិត ក៏​ល្អ ស្អាត ឆ្លាត ថែមទាំង​ពូកែ​រកស៊ី ជា​ស្ត្រី​ដ៏​រឹងមាំ និង​មាន​ទំនួល​ខុសត្រូវ ចិញ្ចឹម​កូន​បាន​យ៉ាង​ល្អ​។​

ចំណុច​ល្អ​ទាំងនេះ របស់​អ្នកនាង ដេ​ត ម៉ាលី​ណា តែងតែ​ត្រូវបាន​អ្នកគាំទ្រ​លើកសរសើរ ពិសេស​លើ​រូប​សម្រស់ ដោយ​ពួកគេ តែងតែ​លើកឡើងថា អ្នកនាង ដេ​ត ម៉ាលី​ណា ស្អាត​ដូច​ក្រមុំ​អាយុ​១៨​ឆ្នាំ អញ្ចឹង បើ​ទោះ​ពេលនេះ ស្ថិតក្នុង​វ័យ​៣០​ឆ្នាំ និង​មានកូន​៣​ហើយក៏​ដោយ​នោះ។

ជាក់ស្ដែង កាលពីថ្ងៃទី១១ ខែ​មករា ឆ្នាំ២០២៣​ អ្នកនាង បានបង្ហោះរូបថតជាមួយកូនស្រីរបស់ខ្លួនយ៉ាងស្រស់ស្អាតថា «កំដរម៉ាក់បានគ្រប់ទីកន្លែងជីរិតម៉ាមីមានកូនគ្រប់គ្រាន់ហើយ អូនភឺលថា ម៉ាមីធាត់ណាស់ចឹងជូនម៉ាមីមក»។

តាមរយៈនេះ មានការលើកសរសើរនាងថា «​អូនភីល គួរអោយស្រលាញ់ណាស់ តែស្រលាញ់ម៉ាក់ម៉ាក់ជាង, ម៉ាមីខ្ជូតខ្លាំងណាស់, ស្អាតណាស់ចែ, អូនភីលឆ្លាតណាស់មើលទៅ, អូនភឺលCute ណាស់ »៕

Related posts

Leave a Comment