ប្រិយមិត្ត មួយចំនួន ទំនងជាបានជ្រាបរួចមកហើយថា កន្លងមក តារាចម្រៀង លោក ម៉ាន់ វណ្ណដា ត្រូវបានគេសង្ស័យ ធ្លាប់មានសង្សារដ៏ស្រស់ស្អាតម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា NAM ក្រោយពីឃើញការសាក់ឈ្មោះគ្នារៀងខ្លួននោះ។
បន្ថែមលើនេះ រូបថតប៉ុន្មាសន្លឹករបស់ពួកគេ ថតកៀកកើយគ្នា ត្រូវបានចែកចាយពេញបណ្ដាញសង្គមនាពេលកន្លងមក រួមនឹងការច្រៀងFree Style របស់NAMកាលពីអំឡុង១ឆ្នាំមុន ធ្វើឲ្យគេរឹងតែច្បាស់ថា ពួកគេពិតជាធ្លាប់ជាសង្សារនឹងគ្នាមែននោះ។
ក្រោយពីលេចឮថា ពួកគេចែកផ្លូវគ្នាហើយនោះ គេមិនដែលឃើញ លោកវណ្ណដា និយាយអ្វីពាក់ព័ន្ធរឿងនេះ នោះទេ។ ចំណែកគណនីទីកតុករបស់NAMនៅពេលបង្ហោះវីដេអូម្ដងៗ តែងតែត្រូវបានអ្នកគាំទ្រ ទទូចឲ្យត្រូវគ្នាជាមួយវណ្ណដា វិញ។
ទោះកន្លងមក វណ្ណដា មិនបាននិយាយពីរឿងស្នេហាអតីតរបស់ខ្លួនក៏ពិតមែន តែពេលនេះ តារាចម្រៀងរ៉េបរូបនេះ ដាច់ចិត្តនិយាយហើយ។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោក វណ្ណដា បានរៀបរាប់យ៉ាងវែងអន្លាយថា «“ស្នេហា និងការងារ មានតួនាទីធំក្នុង Daily routine (ទម្លាប់ប្រចាំថ្ងៃ)”
ពីមុនមកខ្ញុំធ្លាប់មាននារីខ្លាំងម្នាក់នៅក្បែរ ដោះស្រាយរួមគ្នាទាំង ការងារ/បញ្ហា លើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងសុភមង្គលអោយគ្នា
មានពេលវេលាសម្រាប់គ្នា រកចំណូលផ្សេងគ្នា ចំណាយផ្សេងគ្នា ហើយខ្ញុំអាចធ្វើការងារទាំងនោះ បានដោយស្នាមញញឹម ទឹកមុខស្រស់បស់ មានគំនិតច្នៃប្រឌិត មានអារម្មណ៍រំភើប និងកំលាំងចិត្ត ដែលដៃគូររបស់យើងផ្តល់អោយ បើទោះបីជាយើងមិនបានបង្ហាញrelationship និងរួមដំណើរជាមួយគ្នារហូតមែន តែពួកយើងបានបញ្ចប់វាដោយរកឃើញការកំណត់គោលដៅនិងពាក់កណ្តាលនៃភាពជោគជ័យរៀងខ្លួនបួករួមនឹងស្នាមញញឹមដូចគ្នា។
ផ្អែកលើបទពិសោធន៍នេះច្បាស់ណាស់ថា ការរើសដៃគូរត្រូវ និងយល់ពីការងាររៀងខ្លួន ពិតជាមានសារៈសំខាន់ក្នុង (daily routine) ទោះក្នុងកាលៈទេសៈណាមួយវាជាបទពិសោធន៍មួយដ៏ល្អ មេរៀនថ្មី និងបំភ្លឺផ្លូវសម្រាប់ថ្ងៃមុខ។ បើសិនជារើសដៃគូរខុសនិងមិនយល់ពីស្ថានភាពរបស់អ្នកបច្ចុប្បន្ន ជីវិតអ្នកនឹងពោរពេញទៅដោយភាពស្មុកស្មាញ បញ្ហាការងារ បញ្ហាស្នេហា នឹងធ្វើអោយអ្នកងងឹតរកផ្លូវចេញលែងឃើញ ហើយអ្នកអាចធ្លាក់ចូលក្នុងស្ថានភាពដើមណាមួយដែលអ្នកមិនដែលប្រាថ្នាចង់អោយមានជាលើកទី២។ សូមពិនិត្យសុខភាពបេះដូងខ្លួនឯងអោយច្បាស់ មុនសម្រេចចិត្តលើស្នេហាបន្ទាប់៕
(គិតពី to-do lists 🧾 តែកុំភ្លេចគិតពី to-be lists )»៕