ដល់.ក! ល្បីថា ធឿន ធារ៉ាខ្លាំង ដល់ប៉ះ ពូចក់ លើរឿងនេះឲ្យស្ពៃ

ប្រិយមិត្ត​អ្នក​ស្នេហា​វិស័យ​កីឡា បាន​ជ្រាប​រួច​មក​ហើយ​ថា ព្រឹត្តិការណ៍​ប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ និងពានរង្វាន់របស់ព្រះមហាក្សត្រថៃឆ្នាំ២០២២ «THAI FIGHT 100 Years Nakhon Ban» បានធ្វើឡើង កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងប្រទេសថៃ។

នៅក្នុងព្រឹត្តិការណ៍នោះ, អ្វី ដែលចាប់អារម្មណ៍, ធឿន ធារ៉ា កូនសិស្ស ស្តេចប្រដាល់ អេ ភូថង បានប៉ះកំពូលជើងខ្លាំង សៃយុគ ហើយជាលទ្ធផល កីឡាករប្រដាល់ ធឿន ធារ៉ា បានវាយផ្តួលកីឡាករថៃត្រឹមទឹកទី១ ឈានទៅយកខ្សែក្រវាត់ និងពានរបស់ព្រះមហាក្សត្រថៃ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ កីឡាករ ធឿន ធារ៉ា បានវាយយ៉ាងសន្ធាប់ទៅលើកីឡាករ សៃយុគ ភុមផាន់មួង របស់ថៃ។ ធឿន ធារ៉ា បានបុកមួយកែងធ្វើឱ្យកីឡាករថៃបែកចិញ្ចើមធ្ងន់ធ្ងរ ដោយគ្រូពេទ្យមិនអនុញ្ញាតឱ្យប្រកួតបន្តនោះឡើយ។
អាជ្ញាកណ្តាលក៏បានប្រកាសប្រគល់ជ័យជម្នះទៅឱ្យកីឡាកររបស់ខ្មែរ លោក ធឿន ធារ៉ា។

ក្រោយពីទទួលបានដំណឹងនេះ, ​ អ្នក​អត្ថាធិប្បាយ​បាល់ទាត់​តាមបណ្ដាញសង្គមដ៏ល្បីលោក ជឿន ប៊ុនចក់ ហៅពូចក់ បានប្រកាសឧបត្ថម្ភចំនួន៥០ម៉ឺនរៀល តាមរយៈការបង្ហោះសារដូច្នេះថា «ត្រេកអរនិងមោទនភាពបំផុតចំពោះគុណខ្មែរធឿន ធារ៉ា បានយកឈ្នះទៅលើជើងខ្លាំងប្រចាំស្រុកថៃ សៃយុគ នៅសង្វៀន Thai Fight(ពានស្ដេចថៃ​) ខ្ញុំលើកទឹកចិត្តគាត់ ជូនទឹកប្រាក់ 50ម៉ឺនរៀល»។

ដោយឡែក កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ពូចក់ បានជួប ធឿន ធារ៉ា និងប្រគល់លុយជូនរួចរាល់ហើយ។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក ពេលប្រគល់លុយជូន ធឿន ធារ៉ា ពូចក់ បានរៀបរាប់ អមដោយការលេងសើចថា «ខ្ញុំបានប្រគល់ថវិកាខ្ញុំផ្ទាល់ 50ម៉ឺនរៀល និងថវិការរបស់លោកពូ ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ 1លានរៀល ដល់ប្អូនប្រុស ធឿន ធារ៉ា រួចរាល់ហើយ។ បញ្ជាក់: អាប្អូនធារ៉ាល្អបានតែនៅលើសង្វៀន គុណខ្មែរទេ តែបើនៅសង្វៀនវត្តភ្នំ ពូអោយសូន្យ»។

គួរបញ្ជាក់ថា ការឈ្នះ កំពូលកីឡាករថៃ សៃយុគ ភុមផាន់មួង ត្រឹមទឹក១, ធឿន ធារ៉ា ទទួលបានប្រាក់រង្វាន់លុយសុទ្ធប្រមាណ ១លានបាត ប្រហាក់ប្រហែលនឹង ១២០លានរៀល រួមជាពានមួយ និងខ្សែក្រវាត់មួយ បូកផ្សំជាមួយប្រាក់លើកទឹកចិត្តជាច្រើនទៀត៕

Related posts

Leave a Comment