អ្នកគាំទ្រ ម៉ែង កែវពេជ្ជតា វែកញែក, លោក​ជំទាវ​ ហ៊ុន ស៊ីណាត ​សរសើរ ទឹក​ដម​​​សំឡេង​ ទូច ស៊ុននិច​ ច្រៀង​បទ​នេះ ​គ្មាន​គូ​ប្រៀប (មាន​វីដេអូ)

ភាពយន្ត​ចម្រៀង​​ «​ទុក្ខ​ស្រី​ប្តី​ព្រាត់​» ជា​ខ្សែ​រឿង​ជីវិត​ពិត​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ដែល​មាន​រយៈពេល ​៣៣ ​នាទី ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ កាលពី​ល្ងាច​ថ្ងៃទី​ ៧ ខែមករា ឆ្នាំ​ ២០២៣ ចំ​នឹង ថ្ងៃ​ខួប​លើក​ទី៤៤ នៃ​ជ័យជម្នះ​ថ្ងៃ​ទី​​៧ មករា ឆ្នាំ​ ១៩៧៩ ថ្ងៃទី​ ៧ មករា ឆ្នាំ ២០២៣។

ពោះម្ចាស់សំនៀងដើមនៃបទនេះ ត្រូវបានគេដឹងគ្រប់គ្នាថា ជាសំនៀង របស់ អ្នកនាង ម៉េង កែវពេជ្ជតា។ តែនៅក្នុងភាពយន្តចម្រៀង ខាងលើ ដែលទើបនឹងសម្ពោធនោះ ត្រូវបានគេយកតារាចម្រៀង មាស សុខសោភា មកច្រៀងវិញ ធ្វើឲ្យអ្នកគាំទ្រម្ចាស់បទដើម ប្រតិកម្មជាច្រើន។

ទោះយ៉ាងណា ក្រៅពី មាស សុខសោភា ក៏មានតារាចម្រៀងជាច្រើនទៀត បានច្រៀងបទនេះ មានដូចជា អ្នកនាង សុគន្ធនិសា, កញ្ញា បានមុន្នីល័ក្ខ, អ្នកនាង ហ៊ឹម ស៊ីវន, ទូច ស៊ុននិច ជាដើម។ ស្របពេលកំពុងមានការមិនពេញចិត្ត និងវែកញែកចំពោះអ្នកច្រៀងបទនេះនោះ លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើការលើកសរសើរចំពោះតារាចម្រៀង ទូច ស៊ុននិច។

បង្ហោះភ្ជាប់ជាមួយដំណភ្ជាប់បទចម្រៀង ដែលទូច ស៊ុននិច ច្រៀងបទនេះ ចេញពីយូធូប លោកជំទាវ ហ៊ុន ស៊ីណាត បានលើកសរសើរ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ថា «សំឡេងមានទឹកដមរបស់ក្មួយស្រីទូច ស៊ិន និចគ្មានគូប្រៀបទេមិនកាងួទេ។ សូមជម្រាបថា ពេលគាត់ច្រៀងនេះ ខ្ញុំក៏បានចូលក្នុងកម្មវិធីនេះដែរ។ »។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្រតារាចម្រៀង ម៉េង កែវពេជ្ជតា បានបង្ហាញការមិនពេញចិត្ត និងលើកជាចម្ងល់ជាច្រើន ក្រោយបទខាងលើ ត្រូវគេយកអ្នកផ្សេងមកច្រៀង ហើយមិនដាក់ឈ្មោះម្ចាស់សំនៀងដើមនោះ។

ឆ្លើយតបទៅនឹងប្រតិកម្មនេះ លោកជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងថា «មើលឃើញស្រុកខ្មែរកំពុងជជែកវែកគ្នារឿងចម្រៀងម្ចាស់ថ្លៃអើយពីខ្ញុំនៅ VN ​សូមជម្រាប អស់លោក លោកស្រីថា សម្តេចអ្នកនិពន្ធ សម្តេចមានសិទ្ធិអោយអ្នក​ចម្រៀង​ណាក៏បាន ចម្រៀង​មួយនេះ ក្មួយស្រី ទូច ស៊ុននិចក៏ច្រៀង ក្មួយស្រី ហ៊ឹម ស៊ីវនក៏ច្រៀង ក្មួយស្រី សុគន្ធ នីសា ក៏ច្រៀង សម្ដេចគាត់មិនដែលឲ្យ នរណាផ្ដាច់មុខទេ ហើយបទនេះទៀតសោត ក្មួយមាសសុខសោភា ក៏គាត់ច្រៀងតាមតែអ្នករៀបចំកម្មវិធីដែរទេ»៕


Related posts

Leave a Comment