គេនៅចាំបានថា កាលពីរាត្រីឆ្លងចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ម៉ូលីកា បានបង្ហោះសារយ៉ាងវែងអន្លាយ យំហើមភ្នែក បង្ហាញអារម្មណ៍អន់ចិត្តរឿងគេមិនឲ្យតម្លៃខ្លួន ខំជួយគេឲ្យស្គាល់នារីម្នាក់ ចុងក្រោយគេមិនប្រាប់ការខ្លួននោះ។
មិនត្រឹមតែប៉ុណ្ណឹងម៉ូលីកា បានបង្ហោះសារជាច្រើនទៀត។ សារមួយក្នុងចំណោមសារជាច្រើននោះ ម៉ូលីកា បញ្ជាក់ថា ខ្លួនមិនមែនយំដោយសារគេមិនហៅការនោះទេ តែយំស្ដាយទឹកចិត្ត ខំជួយគេ ខំស្រលាញ់គេដូចបងប្រុសបង្កើត ខំជួយគ្រប់វិធីដើម្បីអោយគេបានជួបម្នាក់នោះ បាននៅក្បែរម្នាក់នោះ ចុងក្រោយគេមិនឲ្យតម្លៃខ្លួននោះ។
ពេលនោះ ម៉ូលីកា មិនបាននិយាយសំដៅលើអ្នកណានោះទេ តែវាកើតឡើងចំថ្ងៃមង្គលការរបស់អ្នកនាងLove Riya ហើយកន្លងមក ម៉ូលីកា ត្រូវបានគេដឹងថា នាងចាត់ទុក លោក ហេង គីមហៀង ហៅជា ដូចបងប្រុសអញ្ចឹង ថែមទាំងណែនាំឲ្យស្គាល់គ្នាជាមួយអ្នកនាងLove Riyaរហូតស្រឡាញ់គ្នាឈានដល់ថ្ងៃមង្គលការទៀតផង។
នៅពេលនោះដែរ Love Riyaក៏ធ្លាប់បកស្រាយរួចហើយថា អ្វីដែលគេធ្វើដាក់ខ្លួនម្ដង អត់ប្រកាន់ទេ ២ដងអត់ប្រកាន់ទេ តែចូលដល់៣ដងហើយ ខ្លួនប្រកាន់ហើយ។ ខ្លួនមិនឈ្លោះ ខ្លួនមិនខឹង តែខ្លួនមិនរាប់។ គ្រាន់តែខ្លួនអត់រាប់អ្នក ដែលធ្វើអាក្រក់ដាក់ខ្លួនខុសដែរ?
Love Riyaបញ្ជាក់ទៀតថា ភ្ញៀវណា ដែលខ្លួនអត់ចង់រាប់ ខ្លួនអត់ហៅនោះទេ ហើយភ្ញៀវខ្លះទៀតខ្លួនរាប់ដែរ តែអត់ហៅដោយសារតែខ្លួនធ្វើលឿនពេក ប្រថុចញ៉ុច។ អ្នកខ្លះទៀត ខ្លួនអត់ហៅ ដោយសារធ្វើអាក្រក់ដាក់ខ្លួនច្រើនពេក ធ្វើម្ដងលើកលែងឲ្យ តែ២ដង ៣ដងខ្លួនខឹងហើយ។ មានភ្ញៀវខ្លះទៀត ខ្លួនចង់ហៅដែរ តែអត់បានហៅ ដោយសារគេអត់ឲ្យធ្វើច្រើនតុ។
ទោះយ៉ាងណា នេះគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះ, ខណៈបច្ចុប្បន្ន ពេលម៉ូលីកាមានរឿងតុងទីនរហូតជាប់ពន្ធនាគារ ហើយស្វាមីរបស់នាង កំពុងតែពិបាកចិត្តខ្លាំងនោះ, លោក ហេង គីមហៀង មិនប្រកាន់រឿងចាស់ បានអញ្ជើញមកចូលរួមក្នុងពិធីបង្កក់កូនខ្លួន កាលពីថ្ងៃទី១២ ខែមករា ទៀតផង។
បន្ថែមលើនេះ លោក ហេង គីមហៀង ថែមទាំងលើកទឹកចិត្ត តាមរយៈការបង្ហោះរូបថតជាមួយគ្នា អមដោយសារនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ថា «ពាក្យថាមិត្តភក្ដិ បងប្អូន អ្នកផ្សេងគេអាចនឹងគិតថា វាជាពាក្យធម្មតា តែសម្រាប់ខ្ញុំ គឺវាធំធេងខ្លាំងព្រោះមនុស្សម្នាក់ៗមិនបានចេះតែស្គាល់គ្នានោះទេ ទាល់តែយើងមាននិស្សយ័មែនទេ…សម្លាញ់ ?
កុំបាក់ទឹកចិត្តអីសម្លាញ់ ពួកយើងគ្រប់គ្នាតែងតែនៅក្បែរឯងជានិច្ច ស៊ូៗឡើងវិញគ្នាជឿថាឯងប្រាកដជាអាចធ្វើវាបានឡើងវិញ ហើយល្អជាងមុនទៀតផង
អរគុណសម្រាប់ទឹកចិត្តក្នុងការរាប់អានរវាងគ្នានឹងគ្នា Meanon Hong Ratanak Soy Oum Tour Ah Cha Ly #កូនប្រុស១០ឆ្នាំក្រោយចាំសងសឹកក៏មិនយឺតពេលដែរokChanun»៕