ទើប​តែ​ត្រូវ​គ្នា​ជាមួយ​ ថុល សុភិទិ, ​ឡុង ម៉ានីន ​សម្រេច​ចិត្ត​គិត​ខ្លី​ ​​ដោយ​ប្រើ​វិធី​មួយ​នេះ ​ខណៈ ថុល សុភិទិ បានត្រឹម​…

អ្នកនាង ឡុង ម៉ានីន ត្រូវបានគេដឹងថា ជាគូស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ ដែលទើបប្រកាសត្រូវគ្នាវិញ ក្នុងឱកាសឆ្លងឆ្នាំថ្មីនោះ ពេលនេះ បានធ្លាក់ខ្លួនឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិនទាន់ដឹងខ្លួននៅឡើយទេ។

ងាកមកតារាចម្រៀង ថុល សុភិទិ ភ្លាមៗនោះ មិនបានបញ្ជាក់ថា អ្នកណាមានរឿងអ្វីនោះទេ។ តែលោក បានបង្ហោះសារធ្វើការ​បួងសួង​ថា «សូមព្រះតាមថែរក្សាមនុស្សខ្ញុំស្រលាញ់ផង»។ ក្រោយមក ទើប​គេដឹង​ថា អ្នក​ដែល​លោក​កំពុងបួងសួងនោះ ជាគូស្នេហ៍របស់​លោក គឺអ្នកនាង ឡុង ម៉ានីន ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

អ្វីដែលគួរឲ្យបារម្ភនោះ ពេលនេះ សុខភាពរបស់អ្នកនាង ឡុង ម៉ានីន ដែលជាគូស្នេហ៍តារាចម្រៀង ថុល សុភិទិ មិនទាន់ប្រសើរនោះឡើយ ដោយ​ដេក​នៅ​លើ​គ្រែ​ពេទ្យ មិន​ទាន់​ដឹងខ្លួននៅឡើយ ក្រោយ​ពី​​ជួបបញ្ហាក្នុងគ្រួសារដោះស្រាយមិនចេញនោះ។

បង្ហោះភ្ជាប់ជាមួយរូបថត អ្នកនាង ឡុង ម៉ានីន ដេកលើគ្រែពេទ្យ, ប្អូនស្រីនាង បានបង្ហោះសារជំនួស​ ដោយ​រៀបរាប់​ពី​ស្ថានភាព​បងស្រី​របស់​ខ្លួននៅថ្ងៃទី១៣ ខែមករា​ថា «ខ្ញុំនិចប្អូននីន អ្នកឆាតមកគាត់ គាត់អត់បានតបទេ គាត់គេងពេទ្យ2ថ្ងៃហើយ​ អាណិតណាស់មិនដែលត្អូញត្អែរ ខ្លួនជាស្រីទេតែការងារ100ជំពូកស្អីក៏ធ្វើដែរ មិនដែលអោយគ្រួសារ និងអ្នកជុំវិញខ្លួនពិបាកទេ ​

ការងាររកស៊ីច្រើនឆ្លៀតឡាយលក់ដល់យប់ទាំងខ្លួនឈឺ + ប៉ាឈឺធ្ងន់ + ប្អូនពៅដើរលេងបាត់ពីផ្ទះ និង បញ្ហាតូចៗខ្លះៗមួយចំនួនទៀត​ គិតច្រើនស្រ្តេស ធ្វើអីមិនចេញគាត់លេបថ្លាំសម្លា,ប់ខ្លួនតែបញ្ជូនមកពេទ្យទាន់ ឥឡូវអត់ដឹងខ្លួនទេ ជីបចម្តងឡើងម្តងចុះ ខ្សោយខ្លាំងពេទ្យថាអាចប្រឈមនឹងគាំងបេះដូង ត្រូវនៅពេទ្យតាមដានបន្តទៀត…»៕

Related posts

Leave a Comment