ពេល​សង្សារ​គិតខ្លី, ថុល សុភិទិ មើល​ថែ​យ៉ាង​ល្អ ដល់​សង្សារ​សួរ ហេតុអ្វី ស្រឡាញ់​អូន ស្រាប់តែ​លោក​ឆ្លើយ​ថា…

ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ឡុង ម៉ានីន សង្សាររបស់តារាចម្រៀង ថុល សុភិទិ បានសម្រេចចិត្តគិតខ្លី ដោយសារបញ្ហាគ្រួសារ គិតអ្វីមិនចេញនោះ។

ទោះយ៉ាងណា អ្នកនាង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះទាន់ពេលវេលា គ្រាន់តែសុខភាពរាងខ្សោយបន្តិច។ ជាក់ស្ដែង ភ្លាមៗនោះ ​ប្អូនស្រីនាង បានបង្ហោះសារជំនួស​ ដោយ​រៀបរាប់​ពី​ស្ថានភាព​បងស្រី​របស់​ខ្លួន កាលពីថ្ងៃទី១៣ ខែមករា​ថា «ខ្ញុំនិចប្អូននីន អ្នកឆាតមកគាត់ គាត់អត់បានតបទេ គាត់គេងពេទ្យ2ថ្ងៃហើយ​ អាណិតណាស់មិនដែលត្អូញត្អែរ ខ្លួនជាស្រីទេតែការងារ100ជំពូកស្អីក៏ធ្វើដែរ មិនដែលអោយគ្រួសារ និងអ្នកជុំវិញខ្លួនពិបាកទេ ​

ការងាររកស៊ីច្រើនឆ្លៀតឡាយលក់ដល់យប់ទាំងខ្លួនឈឺ + ប៉ាឈឺធ្ងន់ + ប្អូនពៅដើរលេងបាត់ពីផ្ទះ និង បញ្ហាតូចៗខ្លះៗមួយចំនួនទៀត​ គិតច្រើនស្រ្តេស ធ្វើអីមិនចេញគាត់លេបថ្លាំសម្លា,ប់ខ្លួនតែបញ្ជូនមកពេទ្យទាន់ ឥឡូវអត់ដឹងខ្លួនទេ ជីបចម្តងឡើងម្តងចុះ ខ្សោយខ្លាំងពេទ្យថាអាចប្រឈមនឹងគាំងបេះដូង ត្រូវនៅពេទ្យតាមដានបន្តទៀត…»។

ក្រោយមក ប្អូនស្រីរបស់នាង បានបង្ហោះវីដេអូ មុនកើតហេតុ ហើយរៀបរាប់ទាំងទឹកភ្នែកថា «ចូលកន្លែងរូបថតឃើញ វីឌីអូមួយនេះកាន់តែខ្លោចផ្សារអាណិតបងណាស់ នីនអើយនីន ​ហត់ ខ្លាំងប៉ុណ្ណាក៏មិន​ត្អូញត្អែរ ក៏មិនអោយអ្នកណាដឹងមកពិបាកជាមួយទេ សុខចិត្តលួចយំម្នាក់ឯងយកទឹកភ្នែកកំដរខ្លួនឯង»។

ក្រោយមក​ ឡុង ម៉ានីន ​ដឹង​ខ្លួន​វិញ ហើយបង្ហោះសារ ​រៀបរាប់​ទាំង​ទឹកភ្នែក​ពាក់ព័ន្ធនឹងប្អូនស្រីពៅថា «ហេតុអី​បានប្អូនខ្ញុំវាមិនកែ​បងអន់ខ្លាំងណាស់ ដែលមើលថែ​ប្អូនមិនបានល្អ មិត្តភក្តិប្អូនវាសំខាន់ជាងម៉ាក់ប៉ានិងបងៗ​

បងព្យាយាមគ្រប់យ៉ាងចង់អោយគ្រួសារបាននៅជួបជុំគ្នា និងស្គាល់របស់ល្អៗដូចគេ តែចុងក្រោយប្អូននៅតែធ្វើអោយខកបំណងម្តងហើយម្តងទៀត បងហត់ណាស់ មិនចង់នៅឃើញនៅដឹងលឺអីទៀតទេ ទើបចង់ទៅអោយផុតៗ បងមិនចង់នៅឃើញប៉ាម៉ាក់ប្រពន្ធកូនប្អូនយំមុខបងទៀតទេ ​

កាលក្របងប្អូនយើង3នាក់នៅរួមគ្នាហេតុអីពេលនេះប្អូនចោលគ្រួសារ​ មិនអាណិតបង គួរអាណិតកូនប្អូនផងវារកប៉ា ចាំមើលផ្លូវប៉ា​
ពីក្មេងប្អូនចង់បានភាពកក់ក្តៅពីប៉ា កូនប្អូនវាក៏ចង់បានដូចប្អូនដែរ​ បើដើរផ្លូវល្អបងមិនឈឺចាប់ទេតែប្អូនដើរតាមមិត្តធ្វើរឿងមិនល្អដដែលៗ បងត្រូវដើរតួរជាម្តាយផង ឪពុងផង បងស្រីផង បងតឹងទ្រូងណាស់ ជួបបែបនេះ បងស្រឡាញ់ប្អូនជាងគេតែប្អូនអោយបងខកចិត្តដដែលៗ»។

ងាកមក តារាចម្រៀង ថុល សុភិទិ ពេលដឹងរឿងនេះភ្លាមនោះ មានការលំបាកចិត្តខ្លាំងណាស់ និងបានឆាតលើកទឹកចិត្តសង្សាររបស់ខ្លួនថែមទៀតផង។ ក្រៅពីការលើកទឹកចិត្តហើយនោះ ថុល សុភិទិ បានប្រញាប់ទៅមើលថែសង្សារដល់មន្ទីរពេទ្យ ដោយមិនខ្លាចនឿយហត់លំបាកយ៉ាងណានោះទេ។

តួយ៉ាង កាលពីព្រលប់ថ្ងៃទី១៣ ខែមករា អ្នកនាង ឡុង ម៉ានីន បានបង្ហោះស្ក្រីនសតសារឆ្លើយឆ្លងគ្នាជាមួយភិទិ ហើយធ្វើការអរគុណថា «អរគុណដែលតែងតែនៅក្បែរអូនពេលអូនលំបាក ទោះពេលខ្លះបងនៅឆ្ងាយក៏បងតែងតែផ្តល់កម្លាំងចិត្តអោយជានិច្ចDoreamon»។

ក្នុងចំណោមសារឆ្លើយឆ្លងគ្នានេះ មានសំណួរមួយពីអ្នកនាង ឡុង ម៉ានីន សួរថា «ហេតុអ្វីស្រឡាញ់អូនប្រាប់មក?»។ ជាការឆ្លើយតប តារាចម្រៀង ថុល សុភិទិ បញ្ជាក់យ៉ាងយ៉ាង​ផ្អែមល្ហែម​ថា «មកពីបងមិនស្រឡាញ់អ្នកផ្សេង, បងស្រឡាញ់អូន, ទោះអូនមិនល្អត្រង់ណា ក៏បងទទួលយកគ្រប់យ៉ាង មិនស្រឡាញ់អ្នកផ្សេងទេ។ តែបងធ្លាប់និយាយដូចគ្នា ទោះកាលៈទេសៈណាក៏បងមិនចោលអូនដែរ»៕

Related posts

Leave a Comment