លោក ហេង គីមហៀង សាក់រូបLove Riyaលើដើមទ្រូង, អ្នកខ្លះថា បិទ, អត់ដូច ទើបឆ្លើយតបវិញយ៉ាងជឿជាក់ថា…

អ្នកនាង Love Riya និង​លោក​ប៉ូលិស​រូប​សង្ហា ឈ្មោះ ហេង គីម​ហៀ​ង បាន​ដឹក​នាំគ្នា ចូល​រោងការ​តាម​ប្រពៃណី កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅ ដោយ​គិត​មក​ដល់​ពេលនេះ មានរ​យៈពេលប្រមាណ១ឆ្នាំហើយ។​

ក្រោយ​រៀបការ​​ពួកគេ ក៏​មាន​ដំណក់​ឈាម​រួមគ្នា ជា​កូន​ប្រុស។ បន្ទាប់​ពី​ពពោះ​រយៈពេល​ប្រមាណ​៩​ខែ, អ្នកនាងLove Riya ​ បាន​វះ,កាត់​សម្រាល​កូន​ប្រុសនោះ ​ដោយ​ជោគជ័យ កាលពីថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០២២ ដោយ​ដាក់ឈ្មោះថា ​​​​ ហៀង​ អារីយ៉ាផាយុ​ ​ ហៅ​តនៗ។

រហូតមកដល់ពេលនេះ តនៗមានអាយុ​១ខែហើយ ហើយពួកគេ ទើបតែធ្វើពិធីបង្កក់ចេញកូន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។ និយាយពីលោក ហេង គីមហៀង វិញ តែងតែដើរតួនាទីជាបុរសល្អតាំងពីមុនពេលរៀបការ រហូតដល់ក្រោយពេលរៀបការ បើទោះធ្លាប់សាង​កំហុស​តិចតួច​ធ្វើឲ្យភរិយា​រង្កៀសចិត្ត​ក៏ដោយចុះ។

លោក ហេង គីមហៀង ជាមនុស្សដឹងខុសចេះកែ, ទទួលស្គាល់កំហុសរបស់ខ្លួន, ចេះលួងលោមភរិយា ជាមួយនឹងការសន្យាធ្វើជាប្ដីល្អ, ឪពុកល្អ ជាខែលដ៏ល្អ ការពារប្រពន្ធកូន ខណៈអ្នក​នាង​Love Riya​ មាត់​រឹង​ចិត្ត​ទន់​, សម្ដី​ពេល​ខ្លះ​អាក្រក់ តែ​ចិត្តល្អ។

អ្វីដែលកាន់តែគួរឲ្យសរសើរទៀតនោះ ក្រោយចេញខែកូនបានប៉ុន្មានខែ លោក ហេង គីមហៀង ថែមទាំងសាក់រូបភរិយាលើដើមទ្រូងថែមទៀតផង។ ទោះយ៉ាងណា មានមតិខ្លះលើកឡើង​វែកញែក​ជុំវិញរូបសាក់នេះ ទើបលោកក្ដៅចិត្តចេញសារឆ្លើយតបតែម្ដង។

ជាក់ស្ដែង នៅថ្ងៃ១៤ ខែមករា ឆ្នាំ២០២៣ លោកបានបង្ហោះរូបថតសាក់ភរិយាលើទ្រូង ហើយពោលពាក្យឆ្លើយតបអ្នកទើសថា «ចង់បញ្ជាក់ទៅបងៗមួយចំនួនតូច​អោយបានជ្រាបថា ខ្ញុំអោយជាងសាក់រូបប្រពន្ធនៅដើមទ្រូងទាន់…..! មិនមែន​ថតរូប ប្រពន្ធយកមកបិទនៅលើទ្រូងទេយល់….?

អញ្ចឹងហើយសូមមេត្តាគិតមុននឹងនិយាយផងទៅចាត់ទុកថាខ្ញុំជាសាមីខ្លួនសុំទៅចុះ ដូចឬមិនដូចវាជាទឹកដៃរបស់ជាងគាត់ជាអ្នកធ្វើណាមួយ ទើបតែបាន50% មួយទៀត សាច់ខ្ញុំ​ ឈាមខ្ញុំ​ ខ្ញុំចង់ធ្វើអ្វីវាជាសិទ្ធរបស់ខ្ញុំយល់…?​ អ្នកឯងគ្មានសិទ្ធិអីមកចេះលើកដាក់ ឬក៏មកកំណត់នៅលើ​ជីវិត​ខ្ញុំ​បាន​ឡើយ​ព្រោះថា អ្នក​ឯង​គឺ​ជា​អ្នក​ដទៃ​សុទ្ធសាធ​តែប៉ុណ្ណោះ កុំចង់តាំងខ្លួនឯងជាអ្នកចេះដឹង បើសិនជាអ្នកនៅមាន​កម្រិត​ រៀន​ប្រើ ល្អជាងប្រើ #ហៃអើពេកបានចិត្តតើពួកនេះវើយ»៕

Related posts

Leave a Comment