ឆ្នាំ​មុន​ផ្អើលថា​ចង់​ក្លាយ​ជា​ឧកញ៉ា​, ពេលនេះ ចឺម ​ត្រូវបាន​ព្រះមហាក្សត្រ ប្រោស​ប្រទាន​គ្រឿង​ឥស្សរិយយស​មួយ​នេះ​បាត់​

តារា​ចម្រៀង ដែល​បាន​អភិវឌ្ឍ​ខ្លួន​ពី​តារា​កំប្លែង លោក សុខ មេសា ហៅ​នាយ​ចឺម កាលពី​២០២១​ឆ្នាំកន្លងទៅ​នេះ បាន​ជួយ​ធ្វើ​ផ្លូវ​អ្នកភូមិ នៅ​ស្រុកកំណើត​របស់ខ្លួន ស្ថិត​ក្នុង ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។

ការសម្រេច​ជួយ​ធ្វើ​ផ្លូវ​ជូន​អ្នកភូមិ​នេះ​កើតឡើង បន្ទាប់ពី​នាយ​ចឺម បាន​ទិញ​រថយន្ត​ថ្មី​សន្លាង​មួយ​គ្រឿង ម៉ាក Ford Mustang ពណ៌​លឿង ហើយ​ធ្វើ​ពិធីជប់លៀង​នៅ​ស្រុកកំណើត ក្រោម​ការចូលរួម​ពី​តារា​ល្បីៗ​មួយ​ចំនួន​ដូចជា នាយ​ក្រូច​, ស្រី​អ៊ី​ត​, អ្នកនាង សេង សុខ​ឃីម ជាដើម។

ក្នុង​ការជួយ​ធ្វើ​ផ្លូវ​នេះ ចាយ​ចឺម បានបញ្ជាក់​កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២​ថា «​ធ្វើបុណ្យ​ទាន់​រកបាន ជួយ​ធ្វើ​ផ្លូវ​ជូន​ឃុំ​មហាឫស្សី​យើង អរគុណ​ដល់​មេភូមិ អរគុណ​មេឃុំ ដែល​បាន​ជួយ ស្រុកភូមិ​យើង ហេងៗ​»​។​

តាមរយៈ​នេះ មានការ​លើកឡើងថា «​អីយ៉ា​ស់​ជិត​ក្លាយជា​ឧកញ៉ា​ចឺម​ហើយ​ចឹ​ង​ប្អូន​, អីយ៉ា​ស់​ជិត​ក្លាយជា​ឧកញ៉ា​ចឺម​ហើយ​ចឹ​ង​idol​ឃើញ​ចឹ​ង​ខ្ញុំ​សប្បាយ​ជុំនួស​, ធ្វើ​ផ្លូវ​បាន​បុណ្យ​ធំធេង​ណាស់​បង​ចឺម អរគុណ​។​, ទឹកចិត្ត​ល្អ អ្នកភូមិ​ធ្វើដំណើរ​បាន​ស្រួល អាយ​ដល​»​។​

មកដល់ពេលនេះ ទោះចឺម មិនទាន់​ឡើង​ជា​ឧកញ៉ា​ក៏​ពិតមែន តែ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ, ចឺម ​ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ។

គួរបញ្ជាក់ផងដែរថា គ្រឿងឥស្សរយស មុនីសារាភ័ណ្ឌ សម្រាប់បំពាក់ជូន បុគ្គល ដេលមានស្នាដៃ និងគុណបំណាច់ខ្ពស់ ក្នុងវិស័យ សិក្សាធិការ អក្សរសាស្ត្រ វិទ្យាសាស្ត្រ វិចិត្រសិល្បៈ សង្គមកិច្ច ឫ វិស័យផ្សេងៗទៀត ដោយមេដាយ មុននីសារាភ័ណ្ឌ មាន៥ថ្នាក់ ក្នុងនោះ មាន មហាសេរីវឌ្ឍន៍ មហាសេនា ធិបឌិន្ទ សេនា និង អស្សឫទ្ធិ៕

Related posts

Leave a Comment