បើទោះលោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា លែ.ងលះគ្នា ហើយសិទ្ធិអំណាចមេបាត្រូវធ្លាក់លើអ្នកនាងក៏ដោយ ក៏អ្នកនាង មិនអាចកាត់ផ្ដាច់មនោសញ្ចេតនាឪពុកមិនឲ្យយកកូនទៅលេងបាននោះដែរ។
ប្រការនេះហើយ ទើបគេតែងតែឃើញលោក ឌួង ឆាយ យកកូនៗទាំង៣នាក់របស់លោកពីអ្នកនាង ដេត ម៉ាលីណា ទៅដើរលេងរៀងរាល់ថ្ងៃសៅរ៍ អាទិត្យនោះ ហើយនេះ ក៏ធ្វើឡើងស្របទៅតាមផ្លូវច្បា..ប់ផងដែរ។
បន្ថែមលើនេះ អ្វី ដែលកាន់តែធ្វើឲ្យលោក ឌួង ឆាយ សប្បាយចិត្តថែមទៀតនោះ ពេលនេះ លោក មានសិទ្ធិនាំកូនៗមកលេងបាន១ថ្ងៃបន្ថែមទៀត សរុបរហូតដល់ទៅ៣ថ្ងៃឯណោះ គឺថ្ងៃសុខ សៅរ៍ និង អាទិត្យ។
ជាក់ស្ដែង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ លោកបានបង្ហោះវីដេអូ សកម្មភាព ពកូនស្រីពៅ អមដោយសាររៀបរាប់ថា «កូនស្រីពៅចេះណាស់យំទារតាមប៉ាទៅផ្ទះមិនចង់ចូលផ្ទះម្តាយគេទេ។ ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបានថ្ងៃបន្ថែមជាមួយកូនៗពីថ្ងៃសុក្រដល់ថ្ងៃអាទិត្រ។
ឌួង ឆាយ»។
តាមរយៈនេះ មានការខំមិនពីសំណាក់អ្នកគាំទ្រថា «ខ្លោចចិត្តណាស់បង ប្រុស កូន យំ តាម ព្រោះក្មេង ខ្វះ ភាពក្តៅ, អាណិតកូនៗណាស់លោកឧកញ៉ា, ដូចគ្នានឹងកូនខ្ញុំដែរបង។ពូកែយំតាមតែម្ដង តាមឪពុកជាងម្ដាយ,ធ្វើទៅរួមគ្នាធ្វើដើម្បីកូនៗ, ចូលរួមត្រេកអរផង បងប្រុស»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖