ក្រោយ​លេច​ឮ​ថា ​អ៊ីណូ​ មាន​ស្នេហា​ជាមួយ ​តារា​ចម្រៀង​ខេណា ស្រាប់តែ​ភរិយាលោក លើក​ជា​សួរ​ៗ​ចំៗ​ថា…

ក្រោយរៀបការបានរយៈពេលប្រមាណ​១ ឆ្នាំ និង ទទួលបានកូនប្រុសម្នាក់នោះ, តារាចម្រៀង​ប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ ត្រូវបានមហាជនផ្ទុះការសង្ស័យ​ថា លោក បានបែកបាក់នឹងភរិយា កាលពីអំឡុងខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ។

ការ​សង្ស័យនេះ កើតឡើងនៅពេលដែលឃើញសារជូនពររបស់លោក ម៉ាដូណា ​ថា«Happy Birthday to មហាមិត្ត អ៊ីណូ សូមឱ្យជោគ​ជ័យគ្រប់​ភារកិច្ចនឹងសម្រេចគ្រប់ការងារ សំខាន់នឹងបានជួបស្នេហាពិតកុំឱ្យ​ស្រីបោក​ស្នេហា​ទៀត»។

អ្វីដែលកាន់តែគួរឲ្យសង្ស័យទៀតនោះ​ កាលពីពេលថ្មីៗកន្លងទៅនេះ, តារាចម្រៀង អ៊ីណូ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «ចង់មាន Honey ដូចគេ»។ ជាមួយគ្នានេះ លោកថែមទាំងបានឆ្លើយឆ្លងការបញ្ចេញមតិរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក្រោមសារនោះថា «ប្អូន Single អ៊ីចឹងហើយ»។

ដោយឡែក កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ តារាចម្រៀងអ៊ីណូ បានធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ថែមទៀត នៅពេលលោក បានបង្ហោះរូបថតជាមួយតារាចម្រៀងវ័យក្មេង ខេណា ហើយប្រាប់ថា «លួចស្រលាញ់ Fan តើខុសទេ ?»។

ទោះយ៉ាងណា ក្រោយមក តារាចម្រៀង អ៊ីណូ បានចេញមុខបកស្រាយតាមរយៈគេហទំព័រក្នុងស្រុកមួយ ដោយបញ្ជាក់ថា លោកមិនមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀង ខេណា ឡើយ ។ប៉ុន្តែមូលហេតុដែលលោកតែងចែករំលែករូបភាពបែបស្និទ្ធស្នាលជាមួយតារា ចម្រៀងវ័យក្មេងរូបនេះគ្រាន់តែចង់ឱ្យមហាជនមានការចាប់អារម្មណ៍និងស្គាល់ ខេណា ឱ្យបានច្រើនប៉ុណ្ណាះមិនមានអ្វីលើសពីនេះឡើយ»។

ក្រោយលោកបដិសេធរួចមក ស្រាប់តែមានគណនីយហ្វេសប៊ុកមួយ ​ឈ្មោះ Jenny Jenny បានចោទជាសំណួរ ជាមួយនឹងការលើកឡើងថា «នាងខ្ញុំជាភរិយារបស់លោកអ៊ីណូនៅឡើយ ដែលពេលនេះ កំពុងដាក់ឯកសារលែងលះ នាងខ្ញុំមានសំណួរខ្លះឲ្យលោក អ៊ីណូ និងខេណា ជួយបកស្រាយផងថា ហេតុអ្វីគ្រប់ពេលរូបលោកចេញច្រៀងតាមខេត្ត ហេតុអីកញ្ញាខេណា ទៅជាមួយគ្រប់ពេល និងយកអាវរបស់ស្វាមីនាងខ្ញុំពាក់រហូតទៀត

មួយទៀត ហេតុអ្វីអូនខេណាខ្ញុំមិនដែលស្គាល់បងសោះ ម៉េចក៏អូនប្លុកហ្វេសប៊ុក និងទីកតុក បងធ្វើអី ហើយពេលបងយកអាខោនហ្វេសប៊ុក បងមួយទៀតអេតទៅអូន និងចូលខំមិនជូនពរអូន និងស្វាមីបង និងបងនុតសោះ បែរជាអូនមិនទទួលបានធ្វើហ្វេសប៊ុក ហើយប្លុកអាខោន១ទៀត និងថែមទៀត ហើយស្វាមីបងពេលនឹងគេជេរថា បងដឹងទែទាំងម្ដាយទាំងកូនគេភ័យ និងមិនបានរៀនច្រៀងទេ ប្រើសំឡេងធ្ងន់ បងឆ្ងល់ណាស់ថាហេតុអ្វី ទាំងដែលខ្ញុំទៅខំមិនល្អតើ»៕

Related posts