ប្រិយមិត្ត បានជ្រាបរួចមកហើយថា លោក សុវណ្ណ រិទ្ធី ជាបុគ្គលល្បីមួយរូប ដែលក្រៅពីការងារផ្សព្វផ្សាយព័ត៌មានជូនដល់មហាជនបានដឹង បានឮនោះ លោកក៏សកម្មទៅនឹងការងារមនុស្សធម៌ផងដែរ។
ទោះយ៉ាងណា តាំងពីលោកប្រឡូកក្នុងវិស័យសារព័ត៌មានជាថ្មីនោះ ឃើញថា លោកមិនទាន់មានជីវភាពល្អប្រសើរខ្លាំងដូចពេលមុននោះឡើយ។ តែលោកនៅតែធ្វើការងារមនុស្សធម៌ដដែល ជាមួយនឹងការបំពេញតួនាទីជាឪពុកដ៏ល្អចំពោះកូនៗនោះ។
ងាកមកអ្នកនាង មាស សុជាតា អតីតភរិយារបស់សុវណ្ណ រិទ្ធី បានបំពេញតួនាទីជាម្ដាយដ៏ល្អផងដែរ ទោះធ្លាប់មានរឿងជាមួយអតីតស្វាមីប៉ុណ្ណា ស្អប់ប៉ុណ្ណា ក៏សុខចិត្តរក្សាទុកគំនិតទាំងនេះមួយឡែកសិនដើម្បីផ្ដល់ក្ដីសុខដល់កូនៗផងដែរ។
ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ អ្នកនាង បានអនុញ្ញាតឲ្យកូនៗខលឆ្លើយឆ្លងជាមួយ លោក សុវណ្ណ រិទ្ធី ហើយអ្នកនាងបានថតបង្ហោះ អមដោយការពោលពាក្យថា «ទោះបីជាបានលែងលះគ្នាយូរឆ្នាំ តែក៏មិនត្រូវធ្វើជាមនុស្សអាត្មានិយមដែរ ទោះយ៉ាងណាក៏ជាកូនរបស់គេដែរ ដើម្បីក្ដីសុខកូនៗ មិនគួរធ្វើមនុស្សអត្មានិយមឡើយ ចាញ់ និងឈ្នះបានអ្វីមកវិញ បានតែបំផ្លាញទឹកចិត្តកូន
ចឹងទោះបីជាស្អប់ប៉ិនណាដើម្បីកូនត្រូវធ្វើជាម្ដាយល្អអោយកូនបានមើល មិនមែនធ្វើមនុស្សអាក្រក់អោយកូនមើលឡើយ ត្រូវផ្ដល់ភាពកក់ក្ដៅអោយកូនៗកុំអោយពួកគាត់មានអារម្មណ៍ថា បាត់បង់ភាពកក់ក្ដៅ ណាមួយពេលពួកគាត់ចូលរៀនក៏មិនចង់អោយមានគេនិយាយថាជាក្មេងកំព្រា ចិត្តជាម្ដាយអ្វីដែលចង់បានគឺឃើញកូនៗមានសេក្ដីសុខនិងស្នាមញញឹម»។
ទោះយ៉ាងណា នៅថ្ងៃនេះ អ្នកនាង បានបង្ហោះរូបថតរបស់ខ្លួន១សន្លឹក ហើយពោលពាក្យថា «អ្នកមានក្តីសុខហើយសូមអ្នកកុំតាមដាន ឬចង់ដឹងចង់ឮទៀតអី រស់នៅរៀងខ្លួនទៅ. អ្វីដែលខ្ញុំចង់បបញ្ជាក់ថាកុំ គិតថា ខ្ញុំចង់ រំខាន ឬមានបញ្ហាអ្វីទាំងអស់. អ្វីដែលខ្ញុំសុំតែ1ទេគឺ. រស់នៅមានក្តីសុខរៀងខ្លួន ខ្ញុំរស់នៅម្នាក់ឯងឡើងធ្លាប់ហើយមិនអីទេ អ្វីដែលខ្ញុំត្រូវធ្វើនៅពេលនេះ គឺមើលថែកូនៗទាំង២របស់ខ្ញុំអោយរស់នៅល្អ»។
ក្រោយអ្នកនាង មាស សុជាតា បង្ហោះសារបែបនេះ បានប្រហែល១ម៉ោង គេឃើញលោក សុវណ្ណ រិទ្ធី បានបង្ហោះរូបថតជាមួយអ្នកមីងម្នាក់ ហើយពោលពាក្យថា «ខ្ញុំសុខចិត្តជាប់ឈ្មោះជាអ្នកសម្តែង ! តែការសម្តែងរបស់ខ្ញុំគឺនៅក្បែរអ្នកខ្វះខាតជានិច្ច!»៕