ស្ងាត់​ៗ ​អ៊ីណូ ​ឡើង​គេហដ្ឋាន​ថ្មី​ ពាក់​ខ្សែក​ពេជ្រ​ឆ្លាក់​ឈ្មោះ​ឡើង​ធំ​ ម្នាក់ៗ​ចាប់អារម្មណ៍​ខ្លាំង រហូត​ប៉ែន ចំរ៉ុង លើក​ឡើង​ថា…(មានវីដេអូ)

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២០​កន្លង​ទៅ​ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក អ៊ី​ណូ បាន​ធ្វើ​ពិធី​ខួបកំណើត​របស់​ខ្លួន ជាមួយ​នឹង​ការ​បើក​សម្ពោធ​ឃ្លាំង​រថយន្ត ដែល​ចំណាយ​ដើមទុន​​​កន្លះ​លាន​ដុល្លារ ​ក្នុង​ពេល​នោះ​តែម្ដង។

ក្រោយ​បើក​សម្ពោធ​ឃ្លាំង​រថយន្តរយៈពេលប្រមាណ២ឆ្នាំ ស្រាប់តែនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ តារាចម្រៀង អ៊ីណូ បានធ្វើពិធីឡើងគេហដ្ឋានថ្មី ក្រោមវត្តមានតារាល្បីៗចូលរួមជាច្រើន មានដូចជា ៖ លោក ប៉ែន ចំរុង, អ្នកនាង យក់ ថិតរដ្ឋា, លោក កែវ វាសនា, អ្នកនាង សេង សុខឃីម, លោក វង្ស ថាណាន់, លោក ចាន់ កូម៉ែន, អ្នកនាង គ្រត, លោក យឿន សូត្រអនុស្សារីយ៍, តារាកំប្លែង ប៉េងប៉ោង​ ជាដើម។

អ្វីជាការចាប់អារម្មណ៍នោះ, ធ្វើពិធីឡើងគេហដ្ឋានទេ តែអ៊ីណូពាក់ខ្សែកពេជ្រ ឡើងធំ រហូតលោកប៉ែន ចំរ៉ុង ឃើញហើយ ក៏បានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម ដោយដាក់Captionថា «Enoមិនដឹងឡើងផ្ទះ ឬឡើងខ្សែកទេនៀក»។ នៅក្នុងវីដេអូនេះ ទៀតសោត គេឃើញអ្នកចូលរួមមានការចាប់អារម្មណ៍ចំពោះខ្សែករបស់អ៊ីណូខ្លាំងណាស់។

ក្រោយឃើញលោកប៉ែន​ចំរ៉ុង និយាយបែបនេះហើយ អ្នកលេងបណ្ដាញសង្គមចូលទៅខំមិនព្រាតថា «ចង់ខ្ចីគាត់ពាក់មួយថ្ងៃពីរថ្ងៃ, ឡើងខ្សែកថ្មី, ខ្សែកសុទ្ធម៉ូដខ្សែកាបូបបងENO, ​ENO រកស៊ីតាំងពី ក្បាលតូចដល់ក្បាលធំ, ខ្សែរកCopy ពី​ជីដេវីតសោះ, អ៊ីណូក្បាលធំ​ម្ល៉េះ, វីដេអូ នៅភ្នំពេញ សំឡេង​នៅបាត់ដំបង»៕ សូមទស្សនាវីដេអូខាងក្រោម ៖ ​


Related posts

Leave a Comment