ប្រិយមិត្ត បានជ្រាបរួចមកហើយថា ឧកញ៉ា លាន អាហ្វ្រីលគីនីន បានធ្វើពិធីសែនព្រេនតាមប្រពៃណី ជាមួយ អ្នកលក់ដូរតាមអនឡាញដ៏ល្បី អ្នកនាង យូ លីណា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ ក្រោយសែនព្រេន ពួកគេក៏បានដឹកនាំគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ក្លាយជាប្ដីប្រពន្ធស្របច្បាប់។
អ្វីជាការកត់សម្គាល់នោះ ពួកគេតែងតែបំពេញចន្លោះប្រហោងឲ្យគ្នា ហើយទោះមានអ្នកណានិយាយមិនល្អ ចង់ឲ្យពួកគេបែកបាក់គ្នាយ៉ាងណា ក៏ស្នេហារបស់ពួកគេនៅតែរឹងមាំដដែល ដោយពួកគេមិនស្ដាប់តាមការចាក់រុករបស់មតិណាមួយឡើយ។
ទោះយ៉ាងណា ពេលកំពុងតែសាងសុភមង្គលជាមួយគ្នានោះ, ស្រាប់តែថ្មីៗនេះ អតីតស្វាមីរបស់អ្នកនាង យូ លីណា មានការនឹករំលឹកខ្លាំងចំពោះអ្នកនាង ក៏បានខលមក ហើយអ្នកនាង បានប្រាប់ទៅវិញ ថា បើសិនជាអាចឈប់CALL មកអូន ព្រោះមិនចង់ឲ្យប្ដីអន់ចិត្តនោះ។
បង្ហោះភ្ជាប់ជាមួយរូបថតស្វាមី និងកូនៗ នៅយប់ថ្ងៃទី១៨ ខែមករា, អ្នកនាង យូលីណា បានរៀបរាប់ថា «នៅសុខៗអូនមិនដែលនឹកឃើញសោះ បងខ្មោចអតីត ហេតុអីនៅតែនឹកអូនចឹង? អូនមិនដូចមុនទេបង អូនជាប្រពន្ធគេហើយយ៉ាងពេញសិទ្ធ ប្ដីអូនគាត់ល្អគ្រប់យ៉ាង ធ្វើអោយគ្មានថ្ងៃ
នឹកឃើញ សូមទោស បើសិនជាអាចឈប់CALL មកអូន បងលឺអត់ អាលែវ ទោះកូនអូនទាំងបីគ្មានប៉ាបង្កើត តែកូនអូនមានលានអាហ្វ្រីគីនិនជាប៉ាល្អសម្រាប់ពួកគាត់ អរគុណ ជម្រាបលា សូមជាលើកចុងក្រោយណា ខ្ញុំមិនចង់អោយប្ដីខ្ញុំគាត់អន់ចិត្ត ឈប់»៕