គេនៅចាំបានថា អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីតាមបណ្ដាញសង្គម លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បានចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងកូនក្រមុំឈ្មោះ ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយរៀបការ ពួកគេតែងតែមានជ,ម្លោះជាមួយគ្នាកក្រើកអស់បណ្ដាញសង្គមជាញឹកញាប់ ហើយត្រូវគេគិតថា ពួកគេនឹងមិនអាចជានាឡើងវិញនោះឡើយ។ តែជារឿយៗនៅតែអាចត្រូវគ្នាវិញដដែល។
ជាក់ស្ដែងថ្មីៗនេះ ពូចក់ ត្រូវដេរ៥ថ្នេរដោយសារតែប្រពន្ធប្រើទូរសព្ទវា,យ។ នៅពេលនោះ ពូចក់បញ្ជាក់ថា ខ្លួនបានលះបង់កិត្តិយស ដើម្បីប្ដូរយកការស្រឡាញ់ សុទ្ធចិត្តឲ្យគេប្រមា..ថដូចជាសត្វ។ អញ្ចឹងការលះបង់របស់លោកអស់ហើយ មានតែប៉ុណ្ណឹង ហើយលើកនេះមិនដឹងថាត្រូវលះបង់អីទៀត។
ក្រោយបញ្ជាក់បែបនេះរួចមកស្រាប់តែ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពូចក់បានបង្ហោះរូបថតរំលឹកខួបអាពាហ៍ពិពាហ៍រយៈពេល១ឆ្នាំជាមួយអ្នកនាងផល្លានៅRosewood Phnom Penh. ភ្ជាប់ជាមួយសារថា «(11-11-2021 11-11-2022) One Year Anniversary»។ បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ក្នុងខំមិនថា «365ថ្ងៃ វាជាគម្រប់១ឆ្នាំគត់នៃការរៀបការរបស់ពូ»។
បន្ថែមលើនេះ ក្រោយល្បីរឿងគេយកលុយ១ពាន់ដុល្លារជួលគេសម្លា,,ប់ប្ដីនោះ ស្រាប់តែនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ពូចក់ បានបង្ហោះសារប្រាប់ទៅប្រពន្ធខ្លួនថា «ប្រពន្ធសម្លាញ់មានរឿងអីនិយាយគ្នាបាន! 5ថ្នេរអត់បញ្ហា តែកុំចំណាយលុយ1000$ ប្ដីបារម្ភណាស់ PL»។
ជុំវិញរឿងនេះ គេមិនឃើញអ្នកនាងផល្លា ឆ្លើយតបបែបណាទេ តែមុនពូចក់ បង្ហោះសារនេះ អ្នកនាង ផល្លា បានបង្ហោះរូបថតខ្លួនឯង អមដោយសារយ៉ាងកម្សត់ថា «គ្រប់យ៉ាងគឺខ្លួនយើងទាំងអស់ណា ជួបរឿងមិនល្អកុំបន្ទោសអ្នកណាទាំងអស់ គឺខ្លួនយើងទេ បណ្ដោយខ្លួន បន្ទាបខ្លួន ដឹងថាផ្លូវនឹងមានខ្មោចច្រើនហើយ នៅតែចង់ដើរទៅផ្លូវនឹងទៀត
គ្រប់រឿង ដែលបានជួបសុទ្ធតែមានឱកាសនិងបទសោធន៍ទាំងអស់មិនថាល្អ ឬអាក្រក់»៕