ក្រោយពីបែកអ្នកចាស់ ហើយបង្ហាញមុខសង្សារថ្មី មក, គេសង្កេតឃើញថា តារាសម្ដែងស្រី សាច់ខ្ចី វ័យក្មេង កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី ត្រូវបានអ្នកគាំទ្រសរសើរជារឿយៗថា ដៃគូក្រោយរបស់នាង ពិតជាសមគ្នាខ្លាំងណាស់។
នៅបណ្ដាញសង្គមហ្វេសប៊ុក, កញ្ញា អៀ ម៉េងលិ ឧស្សាហ៍ បង្ហោះរូបថត បង្ហាញភាពផ្អែមល្ហែមជាមួយនឹងសង្សារថ្មីរបស់ខ្លួនខ្លាំងណាស់ ហើយថែមទាំងពោលពាក្យបង្ហាញក្ដីស្រឡាញ់ជាហូរហែថែមទៀតផង។
សង្សាររបស់ អូនម៉ី មើលទៅមិនត្រឹមតែខ្ពស់សង្ហា នោះទេ ថែមទាំងសម្បូរលុយទៀតផង។ ទោះយ៉ាងណា កន្លងមក អូនម៉ី ធ្លាប់លើកឡើងថា «ក្តីស្រលាញ់ពិតប្រាកដមិនមែនត្រូវការមានលុយហ៊ឺហា នោះទេ សូមត្រឹមតែស្មោះត្រង់ ផ្តល់តម្លៃ អោយគ្នាទៅវិញទៅមកទៅគ្រប់គ្រាន់ហើយRoyce Hy»។
ដោយឡែក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ កញ្ញា អៀ ម៉េងលិ បានបង្ហោះរូបថតដ៏ផ្អែមល្ហែមជាមួយគ្នាជាច្រើនសន្លឹកជាមួយបាច់ផ្កាយ៉ាងធំ ហើយពោលពាក្យថា «Happy anniversary 4months 17.01.23 យប់មិញរវល់ភ្លេចផុស អរគុណផ្កាដ៏មានតម្លៃមួយនេះ 10k I love u @royce_hy谢谢你的爱老公 »។
ក្រោយពីផុសបែបនេះ ស្រាប់តែមានអ្នកចូលខំមិនឌឺដងឲ្យអូនម៉ីស្រដៀងៗគ្នាថា ស្នេហាពិត មិនគិតមានក្រ។ ឆ្លើយតបទៅនឹងការលើកឡើងនេះ អូនមី បញ្ជាក់ក្នុងខំមិនវិញថា «ខ្ញុំចង់និយាយអ្នក ដែលនិយាយថាខ្ញុំស្រលាញ់មិនគិតមានក្រ ខ្ញុំមិនបានមានគំនិតឃើញគាត់មានហើយ មកនិយាយ ថាគាត់ក្រដើម្បីចង់អួតទេ ខ្ញុំស្គាល់ដំបូងក៏មិនដឹងគាត់ជាណាគេដែរ គ្រាន់តែចង់និយាយថា ទោះថ្ងៃក្រោយ គាត់នៅចំណុចណា គាត់ធ្លាក់ខ្លួន គ្មានអ្វីសោះក៏ខ្ញុំស្រលាញ់គាត់ ព្រោះខ្ញុំស្រលាញ់គាត់ មិនមែនគិតពីលុយទេ បើសង្សាខ្ញុំជាមនុស្សមុខអាក្រក់ហើយចាស់ ទើបពួកអ្នកគិតចឹងត្រូវ តែសង្សារខ្ញុំឡើងសង្ហា ទោះមិនមានលុយក៏ស្រលាញ់ដែរ ចង់និយាយចឹងហាស»។
បន្ថែមលើនេះ អូនមី បានខំមិនក្រោមផុសខាងលើ ឆ្លើយតបទៅកាន់ប្រុសៗមួយចំនួនទៀតថា«ពួកអាប្រុសៗមួយចំនួនខ្លះនិយាយអា,,ញ់នឹង ចង់និយាយថា ចរិតដូចពួកលោកឯង មាន10លានបោះកណ្ដាលមុខអា,,,ញ់ៗមិនមើលផង ចង់និយាយចឹងហាស់ »៕