យំតាមហើយ! ឡើង​ពី​ស្រុក​មក​ធ្វើ​ជា​កម្មករ​ប្រមូល​សំរាម​ទាំង​អស់​គ្នា ស្រាប់តែ​កូន​ប្រុស​ជួប​រឿង​បែប​នេះ, អ្នកស្រី ទ្រី ដាណា ពោលពាក្យ​ថា…

លោក​អ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា បច្ចុប្បន្ន​នេះ លោកស្រី ទ្រី ដា​ណា កំពុងតែ​កសាង​កេរ្តិ៍ឈ្មោះ​​យ៉ាង​ល្បីល្បាញ​លើ​ការងារ​មនុស្សធម៌ ហើយ​ការងារ​ រកស៊ី ​មុខ​ជំនួញ​របស់​អ្នកស្រី​ទៀតសោត កំពុង​ជោគជ័យ​ខ្លាំង​ផង​ដែរ។

ជាក់ស្ដែង ក្រោយពីអ្នកស្រី បានឃើញពីស្ថានភាពរបស់ក្រុមគ្រួសារមួយ ឡើងមកពីស្រុកធ្វើកម្មការប្រមូលសំរាមទាំងអស់គ្នា ស្រាប់តែកូនប្រុសរបូតដៃធ្លាក់ចូលក្រោមឡាននោះ អ្នកស្រី បានបង្ហូរទឹកភ្នែក និងប្រកាសស្វែងរកគ្រួសារនោះ ដើម្បីជួយថវិកាខ្លះនោះ។

បង្ហោះភ្ជាប់ជាមួយរូបថតកម្មករកំពុងតែសម្រក់ទឹកភ្នែក ព្រោះបាត់បង់កូន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ អ្នកស្រី ទ្រី ដាណា បានរៀបរាប់ទាំងទឹកភ្នែកថា «ស្រក់ទឹកភ្នែកតាមពូហើយ ​ ឱជីវិតហើយ ហេតុអីក៏សង្វេគម្ល៉េះ

ឡើងពីស្រុកមកធ្វើជាកម្មករប្រមូលសំរាមទាំងអស់គ្នា ស្រាប់តែកូនប្រុសរបូតដៃធ្លាក់ចូលក្រោមឡាន! ជីវិតវាលំបាកណាស់ទៅហើយ ហេតុអីត្រូវព្រាត់គ្នា បន្សល់ទឹកភ្នែករាប់ម៉ឺនតំណក់បែបនេះ​ មានអ្នកណាស្គាល់គ្រួសារគាត់ ជួយប្រាប់ផង នាងខ្ញុំចង់ចូលរួមរំលែកទុក្ខខ្លះ»៕

Related posts

Leave a Comment