តារាចម្រៀង ដែលបានអភិវឌ្ឍខ្លួនពីតារាកំប្លែង លោក សុខ មេសា ហៅនាយចឺម កាលពី២០២១ឆ្នាំកន្លងទៅនេះ បានជួយធ្វើផ្លូវអ្នកភូមិ នៅស្រុកកំណើតរបស់ខ្លួន ស្ថិតក្នុង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង។
ក្រោយពីធ្វើផ្លូវជូនអ្នកភូមិហើយនោះ, កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ, ចឺម ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ។ តែមនុស្សមួយចំនួនហាក់មិនពេញចិត្តនោះឡើយ ដោយបានបញ្ចេញមតិរិះគន់ជាច្រើនទៅលើអតីតតារាកំប្លែងរូបនេះ។
ជុំវិញរឿងនេះ គេមិនឃើញនាយចឺម ឆ្លើយតបបែបណានោះឡើយ។ តែថ្មីៗនេះ លោក ផែង វណ្ណៈ បានបង្ហោះរូបថតរបស់ខ្លួន១សន្លឹក ហើយរៀបរាប់ថា «គ្រាន់តែផ្ដល់គ្រឿងឥស្សរិយយសជាការលើកទឹកចិត្តដល់សប្បុរសជនដែលបានបរិច្ចាគថវិការួមចំណែកអភិវឌ្ឍន៍ជាតិ ក៏ពួកមួយចំនួនច្រណែនដែរ។
ឈប់បានឈប់ទៅ អត់ធ្វ;ស្អីសោះ មានទូរស័ព្ទកញ្ចាស់មួយដេកចាំរិះគន់ ដេកចាំថានោះ។ លិខិតសរសើរ ប័ណ្ណសរសើរ មេដាយ គ្រឿងឥស្សរិយយស គេបង្ក;តមកសម្រាប់លើកទឹកចិត្តដល់ មន្រ្តីមានស្នាដៃ ដល់សប្បុរសជនដែលបានរួមចំណែកអភិវឌ្ឍន៍ជាតិ។ គេមិនបង្កើតមកសម្រាប់ទុកអោយពួកដេកចាំថាទេ។
ជំនាន់ខ្ញុំនៅធ្វើការក៏ខ្ញុំទទួលបាន លិខិតសរសើរ ប័ណ្ណសរសើរ មេដាយ និង គ្រឿងឥស្សរិយយស ច្រើនដែរ តែគ្មានអ្នកណាច្រណែនទេ។ ឥលូវនេះមិនដឹងជាស្អី អត់ធ្វើអ្វីសោះ ដេកច្រណែនគេ ដេកឈ្នានីសគេ ។ បើចង់បានគ្រឿងឥស្សរិយយសដូចគេ ចំណាយថវិកាជួយរួមចំណែកអភិវឌ្ឍន៍ជាតិទៅ គង់តែបានដូចតែគ្នាទេ ។ ( រូបថតអតីតកាល)
គួរបញ្ជាក់ផងដែរថា គ្រឿងឥស្សរយស មុនីសារាភ័ណ្ឌ សម្រាប់បំពាក់ជូន បុគ្គល ដេលមានស្នាដៃ និងគុណបំណាច់ខ្ពស់ ក្នុងវិស័យ សិក្សាធិការ អក្សរសាស្ត្រ វិទ្យាសាស្ត្រ វិចិត្រសិល្បៈ សង្គមកិច្ច ឫ វិស័យផ្សេងៗទៀត ដោយមេដាយ មុននីសារាភ័ណ្ឌ មាន៥ថ្នាក់ ក្នុងនោះ មាន មហាសេរីវឌ្ឍន៍ មហាសេនា ធិបឌិន្ទ សេនា និង អស្សឫទ្ធិ៕