ចំកណ្ដាលមុខ! ក្រោយ​មាន​រឿង​ជាមួយ ​កញ្ញា​ មាស នីតា ព្រោះ​តែ​ចឺម, សេង សុឃីម ទម្លាក់​១​បទ​នេះ ផ្អើល​ហ្វេន ចូល​ខំមិន​ព្រាត​ថា…(មានវីដេអូ)

កាលពី​ចុងឆ្នាំ២០២២កន្លងទៅនេះ ​មហាជន​មាន​ការ​ចាប់អារម្មណ៍ និង​ផ្ទុះ​ការ​វែកញែក, រិះ.គន់ ព្រោងព្រាត ក្រោយ​ពី​ឃើញ​ព័ត៌មាន អម​ដោយ​សកម្មភាព​បង្ហាញ​ឲ្យ​ឃើញ ​តារា​ចម្រៀង​ពន្លក​ថ្មី កញ្ញា មាស នីតា បាន​ហុច​ថ្ពាល់​ឲ្យ បុរស​សម្បូរ​ស្នេហ៍ នាយ​ចឺម​ថើប​នោះ។

ក្រោយពី​ទទួល​ការ​រិះ.គន់​ជាច្រើន​នោះ ស្រាប់តែ​លេច​ធ្លាយ ឆាត​សំឡេង​មួយ​ របស់ កញ្ញា មាស នីតា និយាយ​រាលដាល​ដល់ អ្នកនាង សេង សុខឃីម អតីត​សង្សារ ​នាយ​ចឺម ​ដោយ​គិត​ថា វីដេអូ ដែល​ធ្វើឲ្យ​នាង​រង,ការ​រិះគន់​នេះ ជា​ទង្វើ​របស់​អ្នក​នាង សេង សុខឃីម​ នោះ។

ប្រការនេះហើយ ទើបកើតឲ្យមានរឿងរ៉ាវប្ដឹងផ្ដល់ឡើងតុលាការ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង។ មកដល់ពេលនេះ មិនដឹងថា រឿងរ៉ាវប្ដឹងផ្ដល់របស់អ្នកទាំង២ដំណើរការដល់ណានោះទេ។ តែ កាលពីម្សិលមិញ ស្រាប់តែអ្នកនាង សេង សុឃីម ទម្លាក់ចម្រៀងDiss Trackមួយបទ មិនចាញ់វណ្ណដា និងជី ដេវីត នោះឡើយ។

បង្ហោះភ្ជាប់ជាមួយបទចម្រៀងរបស់ខ្លួន អ្នកនាង សេង សុឃីម ដែលបានប្ដូរឈ្មោះមក សុខ ទីយ៉ា បានដាក់Captionថា «ហត់អត់ច្រៀងដោយ ទីយ៉ាកុំជេរ ច្រើនពេក កុំ​ហ៊ាន​ពេកអូន មេម៉ាយ​តែមិនមែន នែក»។

ក្នុងអត្ថន័យចម្រៀងដ៏ចាក់ដោតនោះ ទោះអ្នកនាង សេង សុឃីម មិនបាននិយាយចំឈ្មោះបុគ្គលណាក៏ពិតមែន។ តែត្រូវបានគេយល់ថា ជាការដាក់ផ្លែផ្កាទៅឲ្យកញ្ញា មាស នីតា ដែលធ្លាប់មានរឿងជាមួយគ្នាកក្រើកបណ្ដាញសង្គម​នោះ។

ជាក់ស្ដែង អ្នកគាំទ្រ បានចូលខំមិនព្រាតថា «Diss Track ដើមឆ្នាំ, វណ្ណដា ជី ដេវីដ សុំ​អែប​កៀន​សិនហើយចេ មួយបទនេះ អេមខ្លាំងម៉ង ឆ្នាញ់ត្រង់កាត់មាត់ម៉ងចេ, ចំកណ្ដាលមុខម៉ងMommy, បាញ់ចំៗម៉ងចែ ខ្លាំងអាកន្លែងកាត់មាត់នឹងម៉ង, ចំៗល្អណាស់អាចែកុំអោយពិបាកយល់, ស្ដាប់ហើយមិនឈឺទៀត មិនដឹងនិយាយថា ម៉េចទេ​ខ្លាំងអាកន្លែងកាត់មាត់នឹងម៉ង»៕


Related posts

Leave a Comment