មេម៉ាយ​ស្ដុក! ក្រោយ​ប្រកាស​បើក​បេះដូង, ដេននី ក្វាន់ ​​ចែក​រំលែក​ក្ដី​ស្រឡាញ់​ជាមួយ​ចាស់​ៗ ហើយ​ប្រាប់​យ៉ាង​ខ្លី​ថា…

ដេ​ន​នី ក្វាន់ ជា​អតីត​តារា​សម្ដែង​មួយ​រូប ដែល​និយាយ​ស្លៀកពាក់​បែក​ស៊ិ​,,ច​ស៊ី ទទួល​ការរង​ការ​រិះ​,,​គន់​ជាច្រើន កាលពី​ប៉ុន្មាន​ឆ្នាំមុន រហូតដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្អាក​សកម្មភាព​សម្ដែង​របស់​នាង​រយៈពេល​១​ឆ្នាំ​ថែម​ទៀត​ផង។

ទោះ​យ៉ាង​ណា ដេ​ន​នី ក្វាន់ មិន​បារម្ភ​ពី​ជីវភាព​នោះ​ឡើយ ដោយ​នាង​ចាប់ផ្ដើម​ប្រកប​របរ​រកស៊ី​លក់​តាម​អន​ឡាញ​ ហើយ​ការងារ​របស់​នាង​​ទៀត​សោត ​ចេះតែ​ដាក់ចុះ​ដុះ​ឡើង​ រីកចម្រើន​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​ ធ្វើឲ្យ​ជីវភាព​កាន់តែ​ប្រសើរ​រហូត​ពង្រីក​មុខ​របរ​ថែម។

បន្ថែម​លើ​នេះ ពេល​កំពុង​កាប់​កប​លើ​មុខ​ជំនួញ​នោះ ដេ​ន​នី ក្វាន់ បាន​សកម្ម​នឹង​ការងារ​មនុស្សធម៌ ព្រមទាំង​ស្លៀកពាក់​រម្យទម ធ្វើ​ឲ្យ​មហាជន កែប្រែ​ពី​ការ​មិន​ចូលចិត្ត មក​ចូលចិត្ត​នាង រហូតដល់​ធ្វើ​ឲ្យ​នាង​មាន​អ្នក​តាមដាន​លើ​បណ្ដាញ​សង្គម​ជាង​១​លាន​ឯណោះ​រហូត​មក​ដល់ពេលនេះ។

ងាក​មក​ស្នេហា​វិញ ដេ​ន​នី ក្វាន់ ធ្លាប់​បរាជ័យ​ជាមួយ​លោក មករា ថៅកែ​កា​រ៉ា​ស់​ឡាន ហើយក៏​សាង​ស្នេហ៍​ថ្មី​ជាមួយ​ចឹក ឡេង រហូត​ទទួល​បាន​ដំណក់​ឈា,,ម​រួមគ្នា​។ ដេ​ន​នី ក្វាន់ បានធ្វើការ​សម្រាលកូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់ ប្រកបដោយ​សុវត្ថិភាព​កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២២​កន្លងទៅនេះ​។​

ទោះយ៉ាងណាថ្មីៗនេះ ដេននី ក្វាន់ បញ្ជាក់ពីការចែកផ្លូវគ្នាជាមួយ ចឹកឡេង និងបានប្រកាសបើកបេះដូង តាមរយៈការបង្ហោះសារថា «មេម៉ាយក៏មេម៉ាយទៅ ខ្ញុំមិនខ្វល់ទេ មេម៉ាយខ្ញុំមេម៉ាយ មានផ្ទះមានដី មានឡានជិះ មានលុយចាយ មានមុខរបរទៅខ្វល់ស្អីលោកអើយ មិនមែនគេចិញ្ចឹមយើងឯណា គឺយើងវិញតើចិញ្ចឹមគេ​ ពេលនេះបេះដូងអូនកំពុងបើក ហាមដើរផ្តេសផ្តាស ប្រយត្ន័ច្រលំចូលក្នុងបេះដូងអូន»។

ក្រោយបើកបេះដូងរួចមក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដេននី ក្វាន់ បានបន្តចែករំលែកក្ដីស្រឡាញ់ទៅកាន់ចាស់ៗជាច្រើនគ្រួសារ ព្រមទាំងក្មេងៗ ហើយបញ្ជាក់យ៉ាងខ្លីថា «ក្តីសុខផ្លូវចិត្ត​19.01. 2023»៕​

Related posts