ស្រណោះណាស់! ស្អែក​​​សែន​ចូលឆ្នាំ​ចិន, ករុណាពេជ្រ ពោល​ពាក្យ​ទាំង​ទឹក​ភ្នែក​​​ថា ប៉ា អើយ..ពេលនេះ ប៉ា…

តារាចម្រៀង កុរណាពេជ្រ ត្រូវបានគេមើលឃើញថា ជាកូនមានកតញ្ញូចំពោះឪពុករបស់ខ្លួនខ្លាំងណាស់ ខិតខំមើលថែសព្វគ្រប់បែបយ៉ាង តាំងពីឪពុកនៅមានជីវិត រហូតដល់ចែកឋានហើយលោកនៅតែបំពេញតួនាទីជាកូនល្អ ខំរៀបចំធ្វើបុណ្យយ៉ាងសមរម្យជូនអ្នកមានគុណ។

ជាក់ស្ដែងមុនពិធីបុណ្យគម្រប់១ឆ្នាំឪពុករបស់ខ្លួនកាលពីថ្ងៃ១៣ ខែតុលា ឆ្នាំ២០២២កន្លងទៅ, ករុណាពេជ្រ បានខិតខំរៀបចំតុបតែងដោយខ្លួនឯង ហើយពោលពាក្យថា «ទោះមិនជំនាញ ក៏កូនព្យាយាមអោយបានសមរម្យជូន ប៉ា… បាន 60% ហើយ..»។

បន្ថែមលើនេះ នៅថ្ងៃទី២០ ខែមករា ឆ្នាំ​២០២៣ ករុណា ពេជ្រ បានបង្ហោះរូបថតរបស់ខ្លួនជាច្រើនសន្លឹក ហើយពោលពាក្យទាំងទឹកភ្នែកថា «ប៉ា អើយ..ពេលនេះ ប៉ានៅទីណា …??? សង្សយ័តែប៉ា កំពុងឈរបញ្ជាកូនអោយរៀបចំពីក្រោយផងក៏មិនដឹង…

កាលពីមុន កូនធ្វើតាមប៉ា តែពេលនេះ កូនខ្ជិលធ្វើតាមប៉ាណាស់ កូនរៀបចំធ្វើតាមចិត្តកូនម្តងវិញ គឺ ប៉ានៅអោយស្ងៀម ឈរចាំតែញញឹមទៅបានហើយ …. ​ប៉ាហត់ច្រើនហើយ ល្មមឈប់ហត់ចោះ កូនប្រុសម្នាក់នេះ ខ្ជិលអោយប៉ា បញ្ជា​… មើលចុះកូននិយាយច្រើនពេក ប៉ាចូលក្នុងផ្ទះបាត់ … ទីបំផុត ប៉ាទុកអោយកូននៅរៀបចំ ម្នាក់ឯង ដដែល…

ទម្លាប់ កូនចូលចិត្តនិយាយលួងខ្លួនឯងតាំងពីតូច រហូតមកដល់ពេលនេះ ក៏នៅតែលួងខ្លួនឯង ហើយនៅតែលួងខ្លួនឯងថា ប៉ានៅក្បែរកូន ប៉ានៅជិតកូនរហូត ប៉ាមិនទាន់ទៅណាចោលកូនទេ…
នឹក…. ស្អែកដល់ថ្ងៃសែនចូលឆ្នាំចិន ហើយណា ប៉ា មកផ្ទះកូន ណា ប៉ា ណា….»។

Related posts

Leave a Comment