នោះ! ភស្តុតាង​សំខាន់​ក្នុង​សំណុំរឿង​​​Tangmo ​រក្សា​ទុក​ត្រឹម​ត្រូវ ​ស្រាប់តែ​ព្រឹទ្ធសភា ព្រមាន​ប៉ូលិស​ថា…​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណៈកម្មាធិការ​ព្រឹទ្ធសភា​ បាន​ព្រមាន​ប៉ូលិស​ស៊ើបអង្កេត ដោយ​ផ្ដល់​អនុសាន៍​ឲ្យ​រក្សាទុក​ទូក​ល្បឿនលឿន​ឱ្យបាន​ត្រឹមត្រូវ​ នៅក្នុង​សំណុំរឿង​មរណភាព “Tangmo” ដែល​មិនទាន់​ត្រូវបាន​ដោះស្រាយ ដើម្បី​ការពារ​ភ័ស្តុតាង​កោសល្យ​វិ​ច្ច័​យ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមាជិក​នៃ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួលបន្ទុក​សិទ្ធិមនុស្ស សេរីភាព និង​ការការពារ​អ្នកប្រើប្រាស់ បាន​ទៅ​ទស្សនា​ទីស្នាក់ការ​កណ្តាល​របស់​ប៉ូលិស Nonthaburi ក្នុងស្រុក Muang នៃ​ខេត្ត Nonthaburi កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេ ​បាន​ត្រួតពិនិត្យ​ទូកល្បឿន​លឿន​ ដែល​តារា​សម្តែង​​ Nida “Tangmo” Patcharaveerapong អាយុ ៣៧ ឆ្នាំ​កំពុងធ្វើដំណើរ​ក្នុង​ទន្លេ Chao Phraya ពេល​នាង​លង់ទឹក​កាលពី​ថ្ងៃទី ២៤ ខែកុម្ភៈ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គណៈប្រតិភូ​បាន​ចំណាយពេល​ប្រហែល​ពីរ​ម៉ោង​ជាមួយ​លោក Pol Col Jaturon Anurakbundit ប្រធាន​ប៉ូលិស Muang Nonthaburi ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក ប្រធាន​គណៈកម្មាធិការ លោក Somchai Sawangkarn បាន​បញ្ជាក់ថា ពួកគេ​បាន​ត្រួតពិនិត្យ​ទូក​ល្បឿន​លឿន ដែល​លោក​ថា​ជា​ភស្តុតាង​សំខាន់ ហើយ​ក៏បាន​ពិភាក្សាគ្នា​ផងដែរ លើ​ការសង្ស័យ​ដែល​លើកឡើង​អំពី​ករណីនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពួកគេ បាន​​​​​ប្រាប់ថា ក្រុមប៉ូលិស​ស៊ើបអង្កេត​គ្រោង​នឹង​បញ្ចប់​ករណីនេះ​នៅ​ខែក្រោយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក Somchai បាន​និយាយថា គណៈកម្មាធិការ​ព្រឹទ្ធសភា​បានស្នើ​សុំឱ្យ​ប៉ូលិស​កុំ​រក្សាទុក​ទូក​ល្បឿន​លឿន​នៅ​ខាងក្រៅ​ទីស្នាក់ការ​ប៉ូលិស​ខេត្ត ដែល​វា​ប៉ះពាល់​នឹង​បរិស្ថាន​។ លោក​បន្តថា ប្រសិនបើ​ទូក​នោះ​មិនអាច​ផ្លាស់​ទៅ​យានដ្ឋាន​បាន​ត្រឹមត្រូវ​ទេ គួរតែ​បិទបាំង​ទាំងស្រុង ដើម្បី​រក្សា​ភស្តុតាង​កោសល្យ​វិ​ច្ច័​យ​លើ​ទូក​ឲ្យ​នៅ​ដដែល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក Somchai បាន​និយាយថា គណៈកម្មាធិការ​ក៏បានផ្តល់​អនុសាសន៍​ឱ្យ​ប៉ូលិស​ស្វែងរក​ព័ត៌មាន​ពី​អ្នកជំនាញការ​ជិះទូក​អំពី​មនុស្ស​ដែល​ធ្លាក់​ពីលើ​ទូក និង​លក្ខណៈ​នៃ​ការរង​របួស​ដែល​ពួកគេ​បានទទួល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ព្រឹទ្ធសមាជិក Porntip Rojanasunan ដែលជា​អតីត​អគ្គនាយក​នៃ​វិទ្យាស្ថាន​កោសល្យ​វិ​ច្ច័​យ​មជ្ឈិម និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​បាន​និយាយថា ទូក​ល្បឿនលឿន​មាន​សារៈសំខាន់​ចំពោះ​ករណីនេះ ហើយ​គួរតែ​ត្រូវបាន “​រក្សាទុក​ឱ្យបាន​ត្រឹមត្រូវ​ជាង​នេះ​” ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី​បាន​បន្តថា ការ​ទុក​វា​ចោល​នៅ​ខាងក្រៅ​ប្រឈម​នឹង​ភ្លៀង ហើយ​ភស្តុតាង​អាច​នឹង​ខូច ហើយ​ការបិទ​វា​ដោយ​សាមញ្ញ​គឺ​មិនមែនជា​មធ្យោបាយ​ការពារ​ភស្តុតាង​គ្រប់គ្រាន់​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក Khunying Porntip បាន​និយាយថា “​ជាគោលការណ៍ ភស្តុតាង​សម្ភារៈ​ត្រូវតែ​រក្សា​ទុកឱ្យ​ឆ្ងាយ​ពី​ការខូចខាត និង​ការ​ចម្លងរោគ ដែល​អាចមាន​ឥទ្ធិពល​លើ​សំណុំរឿង​នៅក្នុង​តុលាការ​” ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment