ថ្ងៃនេះ សែនចូលឆ្នាំ​ចិន, អ្នក​ឧកញ៉ា​ គិត ម៉េង បង្ហាញ​ទស្សនៈ​ជុំវិញ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ខ្មែរ​ថា…

បុណ្យចូលឆ្នាំប្រពៃណីចិន ជាបុណដ៏សំខាន់មួយ របស់​បងប្អូន​ជនជាតិ​ចិន ឬ​បងប្អូន​ជនជាតិ​ខ្មែរ ដែលជាប់សែស្រឡាយចិន តែងតែ​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​មិន​ ដែល​អាក់ខាន​ឡើយ។ ជា​ប្រពៃណី ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយ នៃខែទីមួយតាមច័ន្ទគតិ (ភាសាចិន៖ 正月, pinyin៖ zhēng yuè) ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម។

ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើង នៅតំបន់ដែលមានចំនួនប្រជាជន ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។ នៅឆ្នាំ២០២៣នេះ ថ្ងៃសែនចូលឆ្នាំចិន ត្រូវចំថ្ងៃ​សៅរ៍ ទី២១ ខែមករា។ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ គឺថ្ងៃទី២២, ២៣ និង២៤ ខែ​មករា ឆ្នាំ២០២៣។

ងាកមក អ្នកឧកញ៉ា គិត ម៉េង ក៏បានចូលរួមសែនចូលឆ្នាំចិននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣នេះផងដែរ ហើយបានពោលពាក្យសរសើរដល់ប្រជាជនកម្ពុជាថា «រីករាយថ្ងៃបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៣ ឆ្នាំថោះ!រឿង​មួយក្នុងចំណោមរឿងរាប់មិនអស់ ដែលខ្ញុំស្រឡាញ់ប្រទេសរបស់យើង គឺយើងតែងតែ អបអរ​វប្បធម៌ចម្រុះ និង​ការរួបរួមគ្នា។

ជារៀងរាល់ឆ្នាំ យើងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីជាច្រើន ក្នុងនោះមាន ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល នៅថ្ងៃទី១ ខែមករា បន្ទាប់មក ពិធីបុណ្យចូលឆ្នាំចិន និងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់យើងនៅក្នុងខែមេសា។

ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះមានន័យថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលសម្បូរទៅដោយជនជាតិជាច្រើន ហើយយើងគោរពវប្បធម៌ចម្រុះ និងភាពចម្រុះជាតិសាសន៍។

ដូចពាក្យដែលមនុស្សគ្រប់គ្នានៅជុំវិញពិភពលោកតែងតែនិយាយថាតៗគ្នាថា ប្រទេសកម្ពុជាគឺជាប្រទេសដែលផ្តល់ការស្វាគមន៍ និងភាពកក់ក្តៅបំផុតនៅក្នុងពិភពលោក។ យើងគឺជាជាតិសាសន៍ដែលផ្តល់ការស្វាគមន៍ និងផ្តល់ភាពកក់ក្តៅបំផុតនៅក្នុងពិភពលោកពិតមែន។ខ្ញុំសូមជូនពរបងប្អូនដែលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ ជួបតែសេចក្តីសុខគ្រប់ប្រការ នៅក្នុងឆ្នាំថោះនេះ។ សូមឱ្យពុកម៉ែ បងប្អូនមានសេចក្តីសុខ សេចក្តីចម្រើនពេញមួយឆ្នាំ៕
***»៕

Related posts

Leave a Comment